CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណី​ធ្វើចរាចរណ៍​លុយដុល្លារ​ក្លែងក្លាយ,​ ដកហូតលុយ​២១៥ដុល្លា

(ក្រចេះ)៖ នគរបាលស្រុកស្នួល សហការជាមួយនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះក្រោមបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រីលន់ សុផាត ស្នងការខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើចរាចរណ៍ លុយដុល្លាក្លែងក្លាយចំនួន២១៥ដុល្លា រនិងម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១១៖០០ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

លោកចាន់ សុខគីម អធិការស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យបានយកលុយដុល្លារក្លែងក្លាយ ទៅទិញឥវ៉ានពីជនរងគ្រោះឈ្មោះប៉ក សំណាង ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិឃ្សឹមគ្រៅ ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះហើយ ជនរងគ្រោះក៏មិនដឹងថាលុយនោះក្លែងក្លាយ ដែរពេលយកលុយនោះទៅចាយនៅទីផ្សារទើបដឹងថា លុយនោះក្លែងក្លាយហើយជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅអធិការស្រុកស្នួល។

លោកអធិការបន្តទៀតថា ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះកម្លាំង លោកចេញប្រតិបត្តិការឈានដល់ ការឃាត់ខ្លួនសង្ស័យ នៅចំនុចភូមិ ឃុំខាងលើហើយជនសង្ស័យឈ្មោះផល ចន្ថា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលដក់ហូតបានលុយដុល្លាក្លែងក្លាយចំនួន២១៥ដុល្លានិងម៉ូតូ១គ្រឿងហើយជនសង្ស័យ និង វត្ថុតាងត្រូវបញ្ជូនទៅកាន់ការិយាលយ័ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកនេះហើយ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh