CamNews

តារា 

មិត្តស្រី Justin Bieber ប្រកាសផ្តាច់ទំនាក់ទំនងស្នេហា ស្របពេល Justin Bieber ប្រកាសពី.....

ព័ត៌មានកំសាន្ត ៖ Hailey Baldwin ហាក់បីដូចជាមិនមានទំនាក់ទំនង ជាមួយនិង​ Justin Bieber ទេតែនាងបែរជាបង្ហាញឲ្យឃើញនូវទំនាក់ទំនង របស់នាងជាមួយនិង​ បុរសផ្សេងទៅវិញ ។ 

បន្ទាប់ពីបានបែកគ្នាជាមួយនឹង Selena Gomez លោក Justin Bieber និង ​Hailey Baldwin ក៍បានប្រកាសថា ពួកគេមានទំនាក់ទំនងជាមួយនឹងគ្នា ។

គូស្នេហ៍មួយគូនេះបានអួតអាងជាសាធារណៈជាច្រើនដង អំពីរឿងដែលរ៉ូមែនទិកជាមួយគ្នារបស់ពួកគេ ។ ប៉ុន្តែនាពេលយប់មួយ នៅក្នុងកម្មវិធី Met Gala តារាស្រី Hailey ក៍បានបង្ហាញឲ្យឃើញថា កំពុងតែមានភាពស្និតស្នាលជាមួយនិង បុរសដទៃម្នាក់ទៀតដែលមិនមែនជា Justin Bieber ហើយនាងបានធ្វើការប្រកាសមួយថា ទំនាក់ទំនងរវាងនាងនិង​ Justin Bieber ត្រូវបានបញ្ចាប់ហើយ ។  




ទន្ទឹមនឹងនេះដែរ Justin បានបង្ហាញខ្លួននៅ Up & Down ដែលជាក្លឹបរាត្រីនៅក្នុងទីក្រុង New York ជាមួយនិង​ អ្នកយាមរបស់លោកនៅក្នុងខែ ២ ។ Justin បានសារភាពប្រាប់ Hailey បាននិយាយថា នាងគឺជាមនុស្សម្នាក់ដែលខ្ញុំស្រលាញ់ខ្លាំងណាស់ យើងបានចំណាយពេលវេលាជាច្រើនជាមួយគ្នា ។ ទោះបីជាយ៉ាងណាក៍ដោយ​​ ក្នុងមួយរយៈកាលចុងក្រោយនេះ ទំនាក់ទំនងរបស់យើងទាំង ២ គឺរឹតតែស្និតស្នាលជាងមុនទៅទៀត ។



នេះជារូបភាពដែល Selena Gomez ដែលជាអតីតមិត្តស្រីរបស់ Justin ក៍បានចូលរួមនៅក្នុងកម្មវិធីនោះដូចគ្នា ហើយក៍បានឃើញ Hailey ស្និតស្នាលជាមួយនិង​ បុរសផ្សេងដែលមិនមែនជា​ Justin ដូចគ្នា ៕ 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Selena Gomez Justin Bieber ​Hailey Baldwin