CamNews

តារា 

កីឡាករ Tiote មានគម្រោងសម្រាប់ការប្រកួត Champions League

កីឡាករ Cheick Tiote ជាជើងខ្លាំងរបស់ក្រុម Newcastle ជឿជាក់ថា ពួកគេអាចរក្សាបាន
លំដាប់ខ្ពស់លេខបួននៅទីបញ្ចប់ និងរក្សាបានកន្លែងមួយនៅក្នុងការប្រកួត Champions
League។

ក្រុម Magpies ឥឡូវនេះរកបាន៥ ពិន្ទុតាមពីក្រោយនៅលំដាប់ទី៤ Tottenham បន្ទាប់ពី
បានប្រកួត​ឈ្នះក្រុម  Liverpool កាលពីសប្តាហ៍មុន ២‑០ ធ្វើអោយពួកគេស្មើ​ពិន្ទុ​ជាមួយ
Chelsea។កីឡាករ Toite​ ត្រូវបានគេបញ្ជាក់ថា បានជួយក្រុម Newcastle អោយមានសិទ្ធិ
ក្នុងការប្រកួត Europe League ហើយគាត់មិនអាចមើលឃើញពីហេតុផលណាមួយហេតុ​ អ្វីបានជាពួកគេមិនអស់ក្តីសង្ឃឹមចំពោះការទាមទារតំណែងលំដាប់ខ្ពស់លេខបួនដែរ។

អ្វីដែលសំខាន់ជាងគេគឺការប្រកួត Europa League ប៉ុន្តែហេតុអ្វីមិនគិតអំពី Champions
League ផងដែរទៅ? "នរណាអាចមើលអនាគតបាន​ មានតែសាកល្បងមើល" កីឡាករ
Tiote បាមបញ្ជាក់។

យើងអាចធ្វើអោយខ្លួនយើងទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែមានគេនិយាយអំពីការប្រកួត
Europa League ថាវាតើមានន័យអ្វី បើយើងមិនរក្សាជ័យជំនះក្នុងការប្រកួតនាពេលឥឡូវ
នឹងរហូតដល់ពេលចប់រដូវកាលនោះ។ ការចូលទៅក្នុងការប្រកួត Europa League គឺជា
រឿងសំខាន់សម្រាប់ពួកយើងក្នុងពេលនេះ ហើយវាជារឿងសំខាន់មែនទែនសម្រាប់យើង
ដែលជាកីឡាករម្នាក់ៗ និងសម្រាប់ក្រុម Newcastleទាំងមូល។

រយៈពេលជាយូរដែលយើងបានឃើញក្រុម Newcastle ស្ថិតនៅក្នុងការប្រកួត Europa
League ហើយយើងចង់អោយមានការផ្លាស់ប្តូរ។វានឹងអាចជារឿងសំខាន់សម្រាប់ពួក
យើងក្នុងការលេងក្នុង Europa League នៅរដូវកាលក្រោយ។

ដោយ៖ រិទ្ធិ

ប្រភព៖ Sky


Tags: