CamNews

ភាពយន្ត 

ដាវទេពបង្រ្កាបទេវតា ឬ Sword Master រឿងគុណដាវដែលមានការប្រយុទ្ធគ្នាដ៏អស្ចារ្យចាក់បញ្ចាំងហើយ(មានវីដេអូ)

ពិតជាប្លែកអារម្មណ៏ជាមួយនឹងរឿងបែបក្បាច់គុណបុរាណចិន គឺរឿង Sword Master ដែលទាក់ទងនឹងក្បាច់គុណ ក៏ដូចជាគុណដាវដែលមានការវាយប្រហារ ក៏ដូចជាលាយលំនឹងគំនំគុណគួន បានធ្វើឲ្យរឿងនេះមានភាពទាក់ទាញនិងជក់ចិត្ត អ្វីដែលពិសេសគឺរឿងនេះក៏ដូចជាការចងចាំពីកុមារភាពផងដែរ ពោលគឺថាកាលពីក្មេងគឺយើងចូលចិត្តទស្សនារឿងប្រភេទនេះណាស់ ម្យ៉ាងទៀតរឿងនេះ ក៏មានការចូលរួមដោយតារាល្បីៗប្រចាំប្រទេសចិនផងដែរ។


រឿងគឺផ្តើមចេញពី អ្នកប្រុសទី3 (សម្តែងដោយ លីន កិងស៊ីន) នៃសំណាក់ដាវ ត្រូវបានចាត់ទុកថាជាអ្នកកាន់ដាវ ដ៏មានឥទ្ធិពលក្នុងដែនដី តាំងពីអាយុ 12 ឆ្នាំ។ ទោះបីយ៉ាងណា គាត់បានធំឡើង ធុញទ្រាន់នឹងការកាប់សម្លាប់ នៅក្នុងពិភពចម្បាំង ហើយសម្រេចចិត្តចូលទៅកាន់ផ្លូវល្អ ដោយរត់ចេញពីផ្ទះ ដោយសារតែខ្លាចខូចឈ្មោះ គ្រួសារខ្លួនក៏បានប្រកាសថា អ្នកប្រុសទី3 បានស្លាប់។ អ្នកប្រុសទី3 បានបន្លំខ្លួនចូលសម្ងំរស់នៅក្នុងផ្ទះប្រជាជន ហើយក៏ដាក់ឈ្មោះខ្លួនថា ឈី។ ឈីរស់នៅជាកូនចៅគេ ហើយបានលង់ខ្លួនស្រឡាញ់ស្រីបនវ័យក្មេងឈ្មោះថា ស៊ាវ លី (សម្តែងដោយ ជាង ម៉េងជា)។ ឈ្មោះ យ៉ាន (សម្តែងដោយ ហូ ភីធើ) ជាអ្នកជំនាញក្បាច់ដាវម្នាក់ទៀត ដែលធ្លាប់តែគេយល់ច្រឡំថាជាអ្នកប្រុសទី3 តែងប្រាថ្នាចង់ប្រយុទ្ធគ្នាជាមួយអ្នកប្រុសទី3។ ពេលយ៉ានដឹងថា អ្នកប្រុសទី 3 បានស្លាប់ គាត់បានអស់សង្ឃឹម ជឿថាមិនអាចបំពេញបំណងក្នុងជីវិតគាត់ ជារៀងរហូត។ ចង់ដឹងថាល្អមើលយ៉ាងណានោះកុំភ្លេចរង់ចាំតាមដានទស្សនារឿង ដាវទេពបង្រ្កាបទេវតា ឬ Sword Master ចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយជាប្រភេទ 3D។ 



ចុចទីនេះដើម្បីទស្សនា Trailer

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕






Tags: Westec Action Hollywood Sword Master