ព័ត៌មានអន្តរជាតិ ៖ ២ ថ្ងៃក្រោយ បន្ទាប់ ពី មាន ការចាប់ឃាត់ខ្លួន ដោយគ្រាន់តែផលិតនាឡិកាច្នៃ ដោយដៃផ្ទាល់នោះ ក្មេងប្រុសម៉ូស្លឹម វ័យទើបតែ ១៤ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Ahmed Mohamed នោះបានបង្ហាញវត្តមានរបស់ខ្លួន តាមរយៈការធ្វើសន្និសិទកាសែត ដើម្បីជា ការថ្លែងអំណរអរគុណ ដោយផ្ទាល់ ទៅបណ្តាអ្នកគាំទ្រ យុវសិស្សវ័យទើបតែ ១៤ ឆ្នាំ ពីវិទ្យាល័យ MacArthur ទីក្រុង Irving រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក បានគូស បញ្ជាក់ ជាមួយនឹង សារ អរគុណជា ខ្លាំង ដល់បណ្តាអ្នក គាំទ្រ នៅលើបណ្តាញសង្គម ហ្វេសប៊ុក រួមមាន ដូចជា ស្ថាបនិក បណ្តាញទំនាក់ ទំនងសង្គមយក្ស ហ្វេសប៊ុក លោក Mark Zuckerberg លោកស្រី Hillary Clinton លោកប្រធានាធិប តីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ដូចជា បណ្តាអ្នកគាំទ្រមួយចំនួនផ្សេងទៀត ។
ថ្លែងតាមរយៈការធ្វើសន្និសិទសារព័ត៌មាន យុវសិស្ស Ahmed អោយដឹងថា គេមានគម្រោងធ្វើដំណើរ ទៅអាគារ សេតវិមាន នារដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក បន្ទាប់ ពី មានការកោះហៅ ក៏ដូចជា អញ្ជើញដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ។ វិនាទីដដែល អំឡុងសន្និសិទសារព័ត៌មាន Ahmed បន្តអោយដឹងថា គេមានគម្រោង ផ្លាស់ប្តូរ វិទ្យាល័យ ថែមទៀត ផង ។
វត្តមានបង្ហាញខ្លួនឡើង តាមរយៈសន្និសិទសារព័ត៌មាន ស្នាមញញឹម ក៏ដូចជាអាកប្បកិរិយា Ahmed ត្រូវបានគេបំភ្លឺឡើងថា ជាបុគ្គលមានសុទិដ្ឋនិយមខ្ពស់ ច្រើនជាង ទុទិដ្ឋនិយម ដែលកន្លងមកគ្រប់ គ្នាបានគិតទៅលើរូបគេ ដែលនាំអោយមានការភ័នច្រឡំធំនោះគេ នាឡិកាច្នៃដោយដៃ បែរជាគិតថា គ្រាប់បែកច្នៃ សម្រាប់បំផ្ទុះទៅវិញ តែជាលទ្ធផល ក្រោយស៊ើបអង្កេត ឈាន ដល់ ការដោះលែង និង មិនជាប់ទោសអ្វីទាំងអស់ ពីអាជ្ញាធរ ប៉ូលីស រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។ "ខ្ញុំមានគម្រោងជួយ ដល់យុវសិស្ស មួយ ចំនួន ផ្សេងទៀត ដែលអាចជួបនឹងបញ្ជាប្រឈមស្រដៀង គ្នានេះ មិនត្រឹមតែ ប៉ុណ្ណោះ ខ្ញុំមានគម្រោងលើកទឹកចិត្ត យុវសិស្ស វ័យក្មេងទាំងអស់ អោយបន្តធ្វើអ្វី ដែលជាការច្នៃប្រ ឌិតរបស់ពួកគេ (កុំអោយនរណាម្នាក់ ផ្លាស់ប្តូរ អ្នកបានអោយសោះ បើទោះបីជា ក្នុងលក្ខខ័ណ្ឌមួយ អ្នកទទួលរងនូវផលវិបាក ពីវាក៏ដោយចុះ) " ។ "Don't let people change who you are," he said. "Even if you get consequences for it."
គួររំឮកថា ២ ថ្ងៃមុននេះ ដោយហេតុថា មានចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹង ជំនាញ វិស្វកម្ម ក៏ដូច ជា មនុស្សយន្ត យុវសិស្ស Ahmed ក៏បានសម្រេច Device សាមញ្ញមួយ នោះគឺ នាឡិកាច្នៃ ដោយដៃ បានសម្រេចជាស្ថាពរ នាំយកទៅសាលា ដើម្បីបង្ហាញទៅ អ្នកគ្រូរបស់ខ្លួន ជាអកុសលដឹង អីថា អ្នក គ្រូមានផ្នត់គំនិត ថាវាជាការផលិតគ្រាប់បែកបំផ្ទុះ ព្រោះថាលាន់ឮសម្លេងដូចគ្រាប់បែកកំណត់ម៉ោង ពេលកំពុងតែបង្រៀន ឈានទៅប្តឹងដល់សមត្ថកិច្ច រហូតមាន ការចាប់ឃាត់ខ្លួនតែម្តង ក្រោយស៊ើប អង្កេត ទើបដឹងច្បាស់ថា វាគ្រាន់តែជាគំនិតច្នៃប្រឌិត នាឡិកាច្នៃ តែប៉ុណ្ណោះ ខណៈប្រ ធានបទក្តៅ មួយ នេះ "គំនិតច្នៃប្រឌិត ដ៏អស្ចារ្យ បែរជា ភ័នច្រឡំ" ទទួលបាន ការសាទរ គាំទ្រ និង លើកទឹកចិត្ត ពីសំណាក់ បុគ្គលល្បីៗមួយចំនួន លើលោក ដូចជា Mark Zuckerberg លោកស្រី Hill- ary Clinton លោក Barak Obama ជាដើម ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ theverge