CamNews

គ្រោះថ្នាក់ 

ពិតជាកម្រមានណាស់! ក្មេងស្រីអាយុ ៩ ឆ្នាំជួយម្ដាយឱ្យរួចពីក្ដីស្លាប់ ក្រោយម្តាយនាង....

ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ ត្រូវបានអង្គការអាមេរិកមួយ ទទួលស្គាល់ពីភាពក្លាហាន ដោយសារតែការខិតខំប្រឹងប្រែងរបស់នាង បន្ទាប់ពីនាង បានជួយសង្គ្រោះជីវិតម្តាយនាងឱ្យរួចពីគ្រោះថ្នាក់។

កុមារី Melina Lakey ដែលមានអាយុ ៨ ឆ្នាំ នាគ្រានោះ បានជិះរថយន្ដមកពីមើលកុនឆ្ពោះទៅលំនៅឋានវិញ ជាមួយឪពុកម្តាយរបស់នាង កាលពីខែមេសា នៅពេល ដែលរថយន្តម៉ាក SUV របស់ពួកគេ បានជ្រុលង្កូតទៅបុកកែងផ្លូវមួយ  បណ្ដាលឱ្យរថយន្ដក្រឡាប់ផ្កាប់ផ្ញារ ៦ ត្រឡប់។ រថយន្ដនោះ បានក្រឡាប់ងផ្ងារជើងឡើងលើ។

កុមារី Melina ត្រូវប៉ារបស់នាងទាញចេញពីឡាន ប៉ុន្តែម្ដាយរបស់នាង អ្នកស្រី Ashley McCollum-Lakey បានជាប់ខ្លួនរើមិនរួច នៅក្នុងកៅអីអ្នកដំណើរ។ នាង Melina បានរត់យ៉ាងលឿន ដើម្បីជួយសង្រ្គោះម្ដាយរបស់នាង។
អ្នកស្រី McCollum-Lakey បានប្រាប់គេហទំព័រ InsideEdition.com ថា៖ "នាងបានត្រឡប់មក លើកពោងសុវត្ថិភាពចេញ ដើម្បីបង្ហាញខ្ញុំពីមធ្យោបាយរើខ្លួនចេញពីឡាន"។ "នៅពេលនាងបានយកខ្ញុំចេញឡានរួច នាងបានត្រលប់មកជួយឪពុករបស់នាង រកទូរស័ព្ទដៃរបស់ខ្ញុំ ហើយបានទូរសព្ទទៅលេខ “911" ។


ថ្វីបើ Melina និយាយថា ពេលនោះពិតជាគួរឱ្យភ័យខ្លាចក៏ដោយ ក៏វាមិនបានបញ្ឈប់នាងពីការធ្វើសកម្មភាពនោះដែរ។ អ្នកស្រី McCollum-Lakey បាននិយាយថា កូនស្រីរបស់គាត់ បានជួយសង្គ្រោះជីវិតគាត់។

Melina ដែលជាក្រុមកាយរឹទ្ធិរបស់អង្គការ Girl Scout មកពីរដ្ឋ Indiana ត្រូវបានផ្ដល់រង្វាន់កិត្តិយស កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ភាពក្លាហានរបស់នាង ដោយអង្គការ Girl Scouts of the USA ។ នាងទទួលបានមេដាយកិត្តិយស ដែលជាពានរង្វាន់សង្គ្រោះជីវិតមនុស្ស។

យោងតាមរបាយការណ៍បានអោយដឹងថា អង្គការ Girl Scouts of Central Indiana ធ្លាប់បានផ្តល់រង្វាន់ សង្រ្គោះជីវិតមួយផ្សេងទៀតរួចមកហើយ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ InsideEdition 


Tags: Dangerous Girl Mother