CamNews

កំសាន្ត 

តារាទាំងនេះ ពិតជាមិត្ដភក្ដិល្អនឹងគ្នាមែន បើទោះជានៅជ្រកក្រោមទ្រនុំផលិតកម្មផ្សេងគ្នា

ការបង្កើតមិត្ដភាព វាជារឿងធម្មតាសម្រាប់មនុស្សគ្រប់រូប ក៏ប៉ុន្ដែមនុស្សខ្លះ ពិចារណា ដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុន ដែលខ្លួនធ្វើការ ហើយមិនចង់បង្កើតមិត្ដភាពជាមួយ អ្នកជ្រកទ្រនំផ្សេងគ្នាបែបនេះ ។ ប៉ុន្ដែ តារាប៉ុន្មាននាក់នេះ មិនប្រកាន់បែបនោះ ឡើយ ពួកគេ រាប់អានជាមិត្ដល្អនឹងគ្នា បើទោះបីជាពួកគេ មកពីផលិតកម្មភាពយន្ដផ្សេងគ្នាក្ដី ។

កញ្ញា Mai Davika និងកញ្ញា Mint Chalida



តារាស្រីទាំងពីរនាក់នេះ គឺជាមិត្ដភក្ដិល្អនឹងគ្នា ។ នាពេលថ្មីៗនេះ កញ្ញា Mai Davika បានចូលរួមពិធីខួបកំណើតរបស់កញ្ញា Mint Chalida ។ បច្ចុប្បន្ន កញ្ញា Mai Davika គឺជាភ្នាក់ងារផ្ដាច់ខ្លួនពីផលិតកម្ម ។ ចំណែកកញ្ញា Mint Chalida គឺជាតារាសម្ដែងស្រីប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។

 លោក Nadech Kugimiya និងលោក Thanwa Suriyajak



លោក Nadech Kugimiya  គឹជាតារាសម្ដែងប្រុសប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ ចំណែកឯលោក Thanwa វិញបម្រើការនៅស្ថានីយ៍ទូរទស្សន៍ Thai Channel 7 ។ ពួកគេទាំងពីរ បានក្លាយជាមិត្ដភក្ដិល្អនឹងគ្នា នៅពេលពួកគេ ចូលរៀនថ្នាក់សម្ដែងជាមួយគ្នា ។

លោក Weir Sukollawat និងលោក Ken Phupoom



លោក Weir Sukollawat កំពុងបម្រើការឱ្យស្ថានីយ៍ទូរទស្សន៍ Thai Channel 7 ។ នាពេលថ្មីៗនេះ លោក Ken Phupoom បានបើកភ្នាក់ងារដោយខ្លួនឯង ។ អ្នកទាំងពីរ ជាមិត្ដស្និទ្ធស្នាលនឹងគ្នា ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate