CamNews

តារា 

តារាល្បីឈ្មោះនឹងគេដែរ ប៉ុន្តែលោក Warintorn Panhakarn បែរជាគ្មានអ្នកចងចាំថ្ងៃពិសេសខ្លួនទៅវិញ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃទាំងល្បីទាំងសង្ហា លោក Warintorn Panhakarn ស្ទើរតែគ្មានអ្នកគាំទ្រខ្វល់ខ្វាយជាមួយនិងថ្ងៃពិសេសរបស់លោកទាល់តែសោះ កាលពីថ្ងៃទី​ ២៦ ខែមីនាកន្លងផុតទៅនេះ ។ 

ដោយយោងតាមការបង្ហោះរបស់តារាថៃនៅលើគណនី instagram បានឲ្យដឹងថា គឺមានតែគ្រួសាររបស់លោកប៉ុណ្ណោះទេ ដែលនៅចាំនិងទិញនំខេក ដើម្បីបង្កការភ្ញាក់ផ្អើលដល់រូបលោក រីឯគេហទំព័រផ្លូវការធំៗរបស់ប្រទេសថៃ ក៏មិនបានចុះផ្សាយអ្វីក្នុងថ្ងៃខួបកំនើតរបស់ តួប្រុសក្នុងរឿង "Pleng Ruk Rim Khob Fah" ។ 

ព្រោះតែកត្តាទាំងអស់នេះហើយ អាចបញ្ជាក់បានថា តារាល្បីឈ្មោះនឹងគេដែរ ប៉ុន្តែលោក Warintorn Panhakarn បែរជាគ្មានអ្នកចងចាំថ្ងៃពិសេសខ្លួនទៅវិញ ពិតជាចម្លែកចិត្តមែនទែន ។ គួរបញ្ជាក់ឲ្យដឹងថា លោក Warintorn Panhakarn កើតនៅថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ ១៩៨៥ ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG