CamNews

ព័ត៌មានជាតិ 

ជីវិតមិនទៀត កើតចាស់ឈឺស្លាប់! លោក សុខ អាន ទទួលមរណភាព ទាំងជន្មាយុទើបតែ....

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានប្រកាសជូនដំណឹងនៅថ្ងៃពុធនេះថា លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង១៨ៈ៣២នាទី នាថ្ងៃពុធទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ។

សូមជំរាបថា នៅល្ងាចថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០១៧ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៣ ខែមីនា​ ឆ្នាំ​២០១៧បាន​ចេញព្រះ​រាជក្រិត្យ ទាន​គោ​រម្យ​ងារ​ជូន​លោក សុខ អាន ជា​«​សម្តេច​វិបុល​បញ្ញា​» ៕





ដោយ ៖ គន្ធា


Tags: Local news Social news