CamNews

តារា 

Fans មិនដឹងសប្បាយចិត្តខ្លាំងប៉ុនណាទេ ក្រោយបានលឺពាក្យសម្តីរបស់ Mint ចេញពីក្នុងចិត្តទៅកាន់ Kimberly !

ព័ត៌មានកំសាន្ត ៖ ក្រោយមិត្តភាពត្រូវបានវិលត្រលប់មកវិញ ធ្វើឲ្យ Fans ជាច្រើនសប្បាយចិត្តព្រោះមិនចង់ឃើញ នាង Kimberly និង Mint ឈ្លោះប្រកែកគ្នាឡើយ ។ ទោះបីមិនជាជិតស្និទ្ធិនឹងគ្នា ១០០% ដូចមុនពេលដែលឈ្លោះគ្នា តែក្រុមអ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថា អ្នកទាំង ២ នៅតែជាមិត្តល្អនឹងគ្នាជារៀងរហូតទៅ ។ 

ពាក្យចាស់តែងពោលថា ទាល់តែជួបទុក្ខលំបាកទើបស្គាល់យ៉ាងច្បាស់ថា អ្នកណាគឺជាមិត្តពិតប្រាកដនិងមិនបោះបង់ចោលយើង ។ វាគឺជាការពិតណាស់​ព្រោះពាក្យចាស់និយាយមិនដែលចេះខុសឡើយ ។ គួរបញ្ជាក់ឲ្យដឹងថា ថ្ងៃដែលឪពុករបស់ Kimberly ទទួលមរណៈភាព នាង Mint ក៏បានចូលរួមដោយផ្ទាល់ដើម្បីសម្តែងការសោកស្តាយផងដែរ នេះអាចនិយាយថា ពេលលំបាកមិនបោះបង់គ្នា បែបនេះទើបជាមិត្តពិតប្រាកដ ។​ 

អ្វីដែលគួរឲ្យ Fans រំភើបចិត្តជាងនេះទៅទៀតគឺ នាង Mint បាននិយាយថា "ទោះបីជាពួកយើងទាំង ២ មានរឿងចម្រូងចម្រាសគ្នាអស់រយៈធំក៏ដោយចុះ ប៉ុន្តែទោះបីជាយ៉ាងណា មិត្តភាពនៅតែជាមិត្តភាពដែលមិនងាយនឹងបោះបង់ចោលគ្នាឡើយ" បានលឺពាក្យសម្តីទាំងនេះបានធ្វើឲ្យអ្នកគាំទ្រដែលធ្លាប់ស្រម៉ៃថា តារាល្បី ២ ដួងនេះនឹងត្រលប់ក្លាយមិត្តម្តងទៀត សប្បាយចិត្តរហូតរកអ្វីថ្លែងមិនបានឡើយ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook

 


Tags: Kimberly Yaya Margie Mint Mark prin