CamNews

តារា 

ក្រុមអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ថា Joo មានមុខស្អាតគួរឲ្យស្រលាញ់ជាងមុន ក្រោយវះកាត់កែសម្ជស្ស

ព័ត៌មានកំសាន្ត​ ៖ ទោះបីជាក្រុម IOI ជាក្រុមតារាចម្រៀងថ្មីក៍ដោយចុះ ប៉ុន្តពួកគេ ពិតជាមានសមាជិកជាច្រើន ដែលទទួលស្គាល់ថា ពួកគេពិតជាមានរូបរាងស្រស់ស្អាតពិតប្រាកដមែន​ ។​​ 

Joo Kyulkyung ដែលជាសមាជិកក្រុម IOI ត្រូវបានក្រុមអ្នកគាំទ្រ​ ធ្វើការកោតសរសើរថា នាងគឺជានារីម្នាក់ដែលស្អាតគួរឲ្យស្រលាញ់ តែមួយគ្មាន ពីរតែម្តង ។ ទោះបីជាយ៉ាងក៍ដោយចុះ នៅពេលដែលប្រជាជន បានត្រួតពិនិត្យរូបភាពរបស់នាង នៅក្នុងក្រុម IOI មុនពេលដែលនាងបានធ្វើការវះកាត់កែ ត្របកភ្នែក មានប្រជាជនជាច្រើនបាននិយាយថា នាងមើលទៅហាក់បីដូចជាមិនមានការផ្លាស់ប្តូរ​ អ្វីទាល់តែសោះ ហើយពួកគេបានបន្ថែមទៀតថា ទោះបីជានាងមិនបានធ្វើការវះកាត់កែសម្ជស្សក៍ដោយ តែនាងនៅតែមានសម្រស់ស្រស់ស្អាត នឹងគួរឲ្យស្រលាញ់ដដែល ។ 

ជាការពិតណាស់ បន្ទាប់ពីបានឃើញរូបថតរបស់នាង ក្រុមអ្នកគាំទ្រ និងប្រជាជន កាន់តែកោតសរសើររូបនាង កាន់តែខ្លាំងឡើងៗថា គ្រប់រូបថតទាំងអស់របស់នាង សុទ្ធតែមានភាពស្រស់ស្អាត ។​

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបភាព ដែលអ្នកកំពុងតែទទ្ទឹងរង់ចាំមើលទាំងអស់គ្នា ៕​















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: IOI Joo Kyulkyung Seoul South korea Kpop