CamNews

តារា 

Beyonce ឈប់ Concert ពាក់កណ្តាលផ្លូវ ហើយច្រៀងជូនពរ ខួបកំណើតអោយ ទស្សនិកជនម្នាក់ (វីដេអូខាងក្នុង)

វាពិតជា ពិសេសនិង មិនអាចបំភ្លេចបាន នោះទេ នៅពេលដែល មានតារាចំរៀង ដ៏ល្បីម្នាក់សុខចិត្ត ឈប់ការសំដែង មួយភ្លែតហើយ ច្រៀងចំរៀងជូនពរ ខួបកំណើតអោយ ខ្លួននោះ ។ វាបានកើត ឡើង លើនារីម្នាក់ឈ្មោះ Shehnaz Kahn ដែលជា អ្នកគាំទ្រ របស់ Beyonce ។

Unforgettable: Shehnaz Kahn got a birthday message that she will never forget from singing superstar Beyonce, who stopped her concert to sing to her on Monday

កាលពីពេល ដែល Beyonce ទៅធ្វើ Concert នៅ Birmingham ប្រទេសអង់គ្លេស នាងបានធ្វើអោយ Shehnaz មិនអាចបំភ្លេច​ ថ្ងៃខួបកំណើត ២២ ឆ្នាំ របស់នាង បានឡើយ ។ នៅពេលកំពុងសំដែង Beyonce បានសំគាល់ ឃើញថា មាននារីមួយក្រុម ពាក់រូប ជូនពរខួប កំណើតទើប Beyonce ឈប់ Concert របស់នាង ពាក់កណ្តាលផ្លូវ ហើយក៏សួរទៅ Shehnaz ហើយច្រៀងចំរៀង ជូនពរអោយ នាងដែលធ្វើ អោយនាងសប្បាយ ចិត្តជាខ្លាំង ។

Shehnaz Khan

គ្មានថ្ងៃណាដែល Shehnaz អាចបំភ្លេច ថ្ងៃខួបកំណើត អាយុ ២២ ឆ្នាំរបស់ខ្លួន បានឡើយ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail 


Tags: beyonce star concert singer birmingham