CamNews

តារា 

តារាសម្តែងកូនកាត់លោក James Ma បង្ហាញខ្លួនលើកដំបូង ក្នុងខ្សែភាពយន្តកូរ៉េ ជាមួយស្រីស្អាតប្រចាំកូរ៉េ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជនជាតិថៃ កាត់ចិន លោក James Ma បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តកូរ៉េ ដែលមានចំណងជើងថា "Micro Love" ដែលតួឯកស្រីគឺជាស្រីស្អាតប្រចាំប្រទេសកូរ៉េតែម្តង ។ 

ដោយយោងតាមរបាយការណ៍ផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា បុរសសង្ហាលោក James Ma បានចាប់ដៃគ្នាជាមួយនិងនាង Hahm Eun jung ដែលជាសមាជិកក្រុម T-ara សម្តែងរឿង "Micro Love" ដែលជាសាច់រឿងលាយឡំជាមួយភាពរ៉ូមែនទិចជាច្រើនឈុត​ ហើយទីតាំងថតរឿងមានដល់ទៅ​ ២ ឯណោះ គឺប្រទេសថៃ និងកូរ៉េខាងត្បូង ។ 

គួរបញ្ជាក់ឲ្យដឹងថា​ តារាសម្តែងលោក James Ma មិនត្រឹមតែជាតារាល្បីទេ គាត់ថែមទាំងជាតារាគំរូមួយរូបដែលរៀនបានខ្ពង់ខ្ពស់រហូតដល់ចប់ថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មនៅ Assumption University ថែមទៀតផង​ ៕







ដោយ ៖ គន្ធា


Tags: James Ma