CamNews

តារា 

នារីកំពូលសំណាង!! តារាសម្តែងស្រីមួយដួង ដែលមានគ្រប់យ៉ាង សូម្បីតែសម្រស់មិនឲ្យចាញ់អ្នកណាឡើយ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីនាង Pinky Savika Chaiyadej បានរៀបការជាមួយសេដ្ឋី ផ្នែកអចលនទ្រព្យ និងជាអ្នកផលិតខ្សែភាពយន្តនៅទីក្រុង Pattaya កាលពីខែកញ្ញា ឆ្នាំ២០១៤ ។

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពេលអាពាហ៍ពិពាហ៍ស្វាមីរបស់នាង Pinky Savika Chaiyadej ដែលមានអាយុច្រើនជាងនាង១០ឆ្នាំ បានប្រកាសថា នឹងឲ្យភរិយារបស់ខ្លួនឈប់ពីអាជីពសិល្បៈ ព្រោះចង់ឲ្យភរិយារស់នៅសុខស្រួល ។

អាចនិយាយបានថា នាង Pinky Savika Chaiyadej គឺជានារីម្នាក់ កំពូលសំណាងតែម្តងព្រោះថា តារាសម្តែងស្រីមួយដួងនេះ មានរបស់របបគ្រប់យ៉ាង សូម្បីតែសម្រស់មិនឲ្យចាញ់អ្នកណាឡើយ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook! Women បានឲ្យដឹងថា មាន Website មួយចំនួនបានប្រមូលផ្តុំរូបថតជាច្រើនសន្លឹករបស់តារាស្រី Pinky Savika Chaiyadej នៅពេលដែលនាងបានតុបតែងមុខ ហើយនិយាយថា មុខមាត់របស់នាងហាក់បីដូចជាគ្មានចន្លោះខ្វះខាតអ្វីទាល់តែសោះ និយាយរួមទៅគឺស្រស់ស្អាតតែម្តង ។ 

ហើយនៅចាំអីទៀត!! ពេលនេះ Camnews នឹងនាំអ្នកទៅទស្សនារូបថតរបស់នាង Pinky Savika Chaiyadej ឲ្យអស់លោកអ្នកបានឃើញ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook