CamNews

ប្លែកៗ 

ក្មេងស្រីវ័យជំទង់រូបស្អាត ២ នាក់អត់មានកេរ្តិ៍ខ្មាស់ ដោយចូលទៅលួចឥវ៉ាន់នៅក្នុងផ្សារទំនើបទាំងស្រស់ៗ

ប្លែកៗ ៖ ក្មេងស្រីវ័យជំទង់ ២ នាក់ពួកគេបានចូលទៅក្នុងហាងលក់ឥវ៉ាន់ នៅក្នុងទីក្រុងបាងកក ប៉ុន្តែពួកគេទាំង ២ នាក់បែរជាបានប្រពឹត្តិរឿងល្ងង់ខ្លៅមួយទៅវិញ ។ គឺពួកគេបានចូលទៅលួចឥវ៉ាន់នៅក្នុងហាងនោះ ហើយបានថតរូបនិងឥវ៉ាន់ទាំងនោះបង្ហោះលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកទាំងមុខមាត់ញញឹមស្រស់ស្អាតទៅវិញ ។ 

រូបថតរបស់ក្មេងស្រី២ នាក់ដែលជាជនជាតិសិង្ហបុរី បានលេចចេញជារូបដែលល្បីល្បាយនៅលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានប្រជាជន ២​ប្រទេសគឺ ប្រទេសថៃ និងសិង្ហបុរី ផ្ទះការរិះគន់ចំពោះទង្វើគ្មានក្រមសីលធម៍របស់អ្នកទាំង ២ នាក់នេះ ។ 

ក្មេងស្រីទាំង ២ នាក់នេះមានអាយុ ១៨ ឆ្នាំ ហើយម្នាក់ទៀតទើបតែចូលវ័យ ១៩ ឆ្នាំ​កាលពីម្សិលមិញ ។ 




គួររំលឹកឲ្យដឹងថា អ្នកទាំង ២ នាក់នេះបានលួចឥវ៉ាន់នៅក្នុងហាង Platinum Fashion Mall នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែមិថុនានេះ ។ ហើយព័ត៌មានលំអិតរបស់ពួកគេ នឹងត្រូវបានបង្ហោះនៅពេលក្រោយ នៅប្រព័ន្ធអនឡាយ ​។ 

ហើយនៅចុងបញ្ចប់​ ពួកគេទាំង ២ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្មេងស្រីម្នាក់ទៀតទើបតែចូលវ័យ ១៩ ឆ្នាំ​កាលពីម្សិលមិញ ដែលមានឈ្មោះថា កញ្ញា Low Yu Min នាងចង់ចេញមុខទទួលខុសត្រូវសម្រាប់ទង្វើដែលនាងបានធ្វើ ហើយសូមអភ័យទោសទៅកាន់ប្រជាជនទាំង ២ ប្រទេសនោះគឺ ជនជាតិថៃ និងបងប្អូនជនជាតិសិង្ហបុរី ទាំងអស់គ្នា ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone


Tags: Low Yu Min