CamNews

តារា 

ហេតុតែខ្លួនស្អាត!! តារាល្បី Pancakes នៅតែស្រស់ស្អាត ទោះមិនបាច់ Make up ក៏ដោយចុះ

ព័ត៌មានកំសាន្ត ៖ តារាស្រីល្បីប្រចាំប្រទេសថៃ កញ្ញា Pancakes តែងតែទទួលបានប្រជាប្រិយភាពខ្ពស់ពីក្រុមអ្នកគាំទ្រជាច្រើនទាំងខាងសម្តែង និងរូបសម្រស់របស់នាង ។ 

តារាស្រី Pancakes មិនប៉ុន្មានថ្ងៃនេះទេ នាងទើបតែទទួលបានយកការងារថ្មីមួយទៀតដោយថតរូបឲ្យទស្សនាវដ្តី Hamburger ដោយស្លៀកពាក់តាមបែបសិចសុីយ៉ាងគួរសមដែរ ។ 

បើយោងតាមការបង្ហោះរូបរបស់ Pancakes នាងកម្រនឹងស្លៀកពាក់សិចសុីណាស់ ប៉ុន្តែក្រោយពីបានឃើញរូបនាងថតរូបឲ្យទស្សនាវដ្តីជាលក្ខណៈសិចសុីបែបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានអារម្មណ៍ស្រឡាងកាំងជាមួយនិងរូបនាងខ្លាំងណាស់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា មានអ្នកនិយមលេងអិនធឺណិតតាមរយៈបណ្តាញសង្គមបាននិយាយថា ទោះបីជា តារាស្រី Pancake ស្ថិតនៅក្នុងឈុតស្លៀកបំពាក់បែបណាក៍ដោយ តែនាងនៅតែស្រស់ស្អាតដដែល ហើយជាពិសេសនោះគឺពេលនេះ នាងបានថតរូបឲ្យទស្សនាវដ្តី Hamburger ក៏នៅតែស្អាតដដែល ទោះបីមិនបានតុបតែងមុខក៏ដោយចុះ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Pancake