បើតាមការរាយការណ៍ លោក James Ma និងកញ្ញា Pie Rinrada នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Kroa Ruk” ។ មិនតែប៉ុណ្ណោះ គេរាយការណ៍ថា ផលិតកម្ម Cholumpi នឹងផលិតខ្សែភាពយន្ដភាគថ្មីនេះ ។
នៅក្នុងខ្សែភាពយន្ដនេះ James Ma នឹងដើរតួជា ‘Sing’ ដែលជាបុរសសង្ហា និងឈ្លាសវៃម្នាក់ ។ ចំណែកកញ្ញា Pie Rinrada វិញ នឹងសម្ដែងជានាង ‘Nuring’ ដែលគ្រួសារលោក Sing យកទៅចិញ្ចឹម ។
កាលពីឆ្នាំ ២០១៨ តារាទាំងពីររូបនេះ សម្ដែងរួមគ្នានៅក្នុងខ្សែភាពយន្ដបែបសកម្មមួយគឺរឿង “Chart Suer Pun Mungkorn” ។ នៅពេលនោះ លោក James Ma សម្ដែងជាគូស្នេហ៍ជាមួយនឹងកញ្ញា Diana Flipo ខណៈដែលកញ្ញា Pie Rinrada សម្ដែងជាតួរង នៅក្នុងខ្សែភាពយន្ដនោះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
អ្នកកាសែតផ្នែកដំណឹងកម្សាន្ដមកពីស្ថានីយ៍ទូរទស្សន៍ Thai TV3 បានសួរកញ្ញា Diana Flipo ថា តើលោក Boy Pakorn មានតាម.......
ខាងក្រោមនេះ គឺជាតារាប្រុសថៃ ដែលផ្ដើមស្នេហាជាមួយតារាស្រីរួមអាជីព.......
រ្ដី ដែលនៅពីក្រោយអាជីវកម្មមីកញ្ចប់ Indomie ដែលគេតែងហៅថា "mi goreng" បានទទួលមរណៈភាព ក្នុងជន្មាយុ ៥៩ ឆ្នាំ ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........