CamNews

ព័ត៌មានជាតិ 

ករណីបុរសម្នាក់សម្លាប់ខ្លួនដោយចង ក នៅក្រុងតាខ្មៅ ត្រូវបានរកឃើញមូលហេតុ

កណ្តាល ៖ ដោយយោងតាមការចុះផ្សាយរបស់ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ក្រុងតាខ្មៅ៖២៥.០៤.២០១៧

ករណី៖ អត្តឃាត(ចងក)
-កើតហេតុថ្ងៃទី ២៥.០៤.២០១៧វេលាម៉ោង០៧.
៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
***ជនរងគ្រោះ (ស្លាប់)
-ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំទីលំ
នៅ ភូមិ សង្កាត់ កើតហេតុខាងលើ មុខរបរ លក់ដូរ ។
***វត្ថុតាងចាប់យក៖
-ក្រមាក្រឡាការ៉ូ(ពណ៌លឿងលាយខ្មៅទឹក
ក្រូច)ចំនួន ០១ ។

***សភាពរឿងហេតុ៖
កាលពីមុនចូលឆ្នាំខ្មែរ ប្រពន្ធជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ រហូត ប្រពន្ធបានចេញពីផ្ទះដោយយកកូនទៅជាមួយទៅនៅផ្ទះខាងម្តាយនៅភូមិកោះក្របី សង្កាត់
ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។ ពេលជនរងគ្រោះនឹកកូនបានទៅលេងកូន តែ
ពេលទៅដល់ផ្ទះខាងម្តាយរបស់ប្រពន្ធ ក្រុមគ្រួសារខាងប្រពន្ធ ព្រមទាំងប្រពន្ធបិទទ្វាររបងផ្ទះខ្លួនមិនឲ្យជនរងគ្រោះចូលទៅមើលលេងជួបកូននោះទេ. ដោយក្រុមគ្រួសារខាងប្រពន្ធមិនឲ្យចូលផ្ទះ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ។ លុះដល់ថ្ងៃកើតហេតុប្អូនប្រុស ជនរងគ្រោះឈ្មោះ គង់ ដារ៉ា ភេទប្រុសអាយុ១៧ឆ្នាំបានឡើងទៅលើជាន់ទី១ ក៍ប្រទះឃើញជនរង
គ្រោះចងកជាមួយក្រមាក្រឡា ជាប់ទៅនឹងចង្រឹងបង្អួច ពេលនោះខ្លួនបានស្រែកប្រាប់បងប្អូន ហើយខ្លួនបានស្ទាបខ្លួនបងប្រុសដូចជានៅក្តៅ ក៍បានស្រាយក្រមាដាក់ជនរងគ្រោះចុះ ហើយបានហៅគ្រូពេទ្យជួយបងប្រុស លុះដល់គ្រូពេទ្យមកដល់បានពិនិត្យឃើញថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតរួចហើយ តែ
ដោយបងប្អូននិងក្រុមគ្រួសារមិនអស់ចិត្តបានឲ្យពេទ្យដាក់ ខ្យល់អុកសុីហ្សែនជួយតែជនរង
គ្រោះនៅតែមិនដឹងខ្លួន ទើបក្រុមគ្រួសារអស់ចិត្តថាកូនពិតជាបានដាច់ខ្យល់ស្លាប់មែន ។ បន្ទាប់មកគាត់ បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីធើ្វការពិនិត្យ។
***ការសន្និដ្ឋាន : 
តាមការពនិត្យរបស់សមត្ថកិច្ចជំនាញបចេ្ចកទេសខេត្តកណ្តាលនិង នគរបាលជំនាញបច្ចេកទេស ក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ពន្ធ័ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយ
សារធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនពិតប្រាកដ
មែន ដោយមិនមានពាក់ពន្ធ ករណីអ្វីផ្សេងទៀតឡើយ ។ ការពិនិត្យចប់ បានប្រគល់សពជូន ឪពុកនិងម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ 





ដោយ ​៖ គន្ធា


ប្រភព ៖ Police 


Tags: Local news Social news