CamNews

តារា 

Fan ដែលជិតស្លាប់ម្នាក់ របស់ Britney Spears អង្វរសុំជួបនាងជាលើកចុងក្រោយ

Britney Spears បានរៀបចំការហោះហើរឲអ្នកគាំទ្រនាង ដែលកំពុងមានជំងឺម្នាក់ ព្រមទាំង ក្រុមគ្រួសារ របស់គាត់ ទៅមើលការប្រគុំតន្ត្រី​របស់នាងនៅឯ Las Vegas ពីព្រោះ វាគឺជាបំណងប្រាថ្នា របស់គាត់មុនពេលស្លាប់។








នៅពេលដែលវេជ្ជបណ្ឌិត បានប្រាប់បុរសដែលមានអាយុ ២៨ ឆ្នាំ Cory Moraw ថា៖ គាត់នៅសល់ពេល អាចរស់នៅ តែប៉ុន្មានខែទៀត គាត់ក៏បានយកបញ្ជីមួយចេញមក ហើយសរសេរ សុទ្ធតែពាក្យថាជួប Britney Spears (Meet Britney Spears) ។

Britney Spears គឺជា idol របស់គាត់តាំងពីដំបូងរហូតដល់ឥលូវ ហើយ Coryបានដឹងថា ប្រសិនបើគាត់ អាចមានឱកាសជួប Britney Spears យ៉ាងជិត គាត់នឹងស្លាប់ទៅ ដោយបិទភ្នែកជិត។

ដើម្បីធ្វើឲសុបិន្តរបស់គាត់ក្លាយជាការពិត ក្រុមគ្រួសាររបស់ Cory មិត្តភក្តិ និង អ្នកជិតខាងរបស់គាត់ បានចាប់ផ្តើមយុទ្ធនាការរៃអង្គៀសលុយដើម្បីឲគាត់បាន ទៅមើលការប្រគុំតន្ត្រីរបស់នាងនៅឯ Las Vegas។ ហើយនៅពេលដែល ដំណឹងនេះត្រូវបានខ្្ចរខ្ចាយ អ្នកគាំទ្រជាច្រើនចាប់ផ្តើម​ផ្សព្វផ្សាយទៅកាន់ Britney នៅលើគេហទំព័រ Twitter ដោយសុំឲនាងជួបជាមួយ Cory។ ហើយពួកគេក៏បាន ប្រមែប្រមូលមនុស្សបន្ថែមទៀតឲជួយផ្សព្វផ្សាយបន្ត។

ក្នុងសប្តាហ៏នេះ Cory និង គ្រួសាររបស់គាត់ បានធ្វើដំណើរទៅកាន់ Sin City ដើម្បីមើលការ ផ្សាយផ្ទាល់ ការប្រគុំតន្ត្រីរបស់ Britney ក៏បានជួបនឹង pop superstar ម្នាក់នេះ នៅមុនពេល concert ចាប់ផ្តើម ហើយអ្វីៗទាំងអស់ត្រូវបានរៀបចំដោយ Britney។

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  perezhilton 

 

 


Tags: Britney Spears