CamNews

តារា 

តារាស្រីប្រញាប់រត់ទៅសារភាពស្នេហ៍ពេក ភ្លេចគិតថាខ្លួនស្ទើរលេចខោក្នុងនៅកណ្តាលផ្លូវ

ព័ត៌មានកំសាន្ត ៖ អតីតបវរកញ្ញា Hong Kong ដែលមានឈ្មោះថា Gloria Tang ត្រូវបានគេឃើញថា ស្លៀកសម្លៀកបំពាក់ពណ៍ក្រហម ហើយថែមទាំងរត់នៅតាមផ្លូវ ដោយជើងទទេ នៅក្នុងទីក្រុងហុងកុង​ ថែមទៀតផង ។ 

គួរបញ្ជាាក់ឲ្យដឹងថា នេះជាឈុតឆាកនៅក្នុងរឿងមួយដែលមានឈ្មោះថា Two Steps from Heaven ដែលតម្រូវឲ្យ អតីតបវរកញ្ញា Hong Kong គឺ Gloria Tang បានសារភាពស្នេហ៍ទៅកាន់មនុស្សដែលនាងស្រលាញ់គឺលោក Louis Cheung​ ដោយរត់នៅតាមផ្លូវចំងាយ ៥០ ម៉ែត្រដោយជើងទទេ ។ 





តារាស្រីរូបនេះ ប្រឹងរត់ខ្លាំងរហូតមិនបានគិតទៅដល់ថា ខ្លួនឯងស្ទើរតែនឹង ត្រូវលេចខោក្នុងចេញមកក្រៅទៅហើយ ។ 

ដោយយោងទៅតាមគេហទំព័រ  Asian E-News Portal បានឲ្យដឹងថា ក្រោយពីបាននាងបានរត់យ៉ាងលឿនដោយជើងទទេ អស់ចម្ងាយប្រហែលជា ៥០ ម៉ែត្រហើយនោះ នាងទទួលបានការកោតសរសើរ ពីក្រុមអ្នករួមការងាររបស់នាង ដោយសារតែនាងមានភាពក្លាហាន នឹងហាក់បីដូចជាគ្មានអារម្មណ៍ថា ពិបាកក្នុងការដកដង្ហើមអ្វីបន្តិចសោះ បន្ទាប់ពីការរត់អស់រយៈចម្ងាយយ៉ាងឆ្ងាយ ៕ 





ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ lollipop