CamNews

តារា 

ងួន ចាន់ដេវីត ចង់ដោះដៃ ចោល ពេជ្រ សោភា

ភ្នំពេញ៖ តារារ៉េបវ័យក្មេង និងជាអ្នកនិពន្ធបទភ្លេង របស់ផលិតកម្ម ហង្សមាស លោក ងួន ចាន់ដេវីត ដែលជាមនុស្សស្និទ្ធនឹងតារាចម្រៀង ពេជ្រ សោភា រហូតបានសម្រេចសមិទ្ធផល នូវអាល់ប៊ុមបទចម្រៀងថ្មីៗជាច្រើន ជាមួយគ្នា ប៉ុន្តែពេលនេះ មានចំហាយក្លិនមិនស្រួលទម្លាយមកថា លោក ងួន ចាន់ដេវីត ប្រុងរត់ចោល ពេជ្រ សោភា ទៀតហើយព្រោះតែគំនាប និងសិទ្ធិសេរីភាពក្នុងការងារ។

ថ្មីៗនេះ លោក ងួន ចាន់ដេវីត និង នាង ពេជ្រ សោភា ដែលទស្សនិកជនអ្នកគាំទ្រ ប្រសិទ្ធនាមថា «ខ្លាញីហង្សមាស» បាននាំគ្នា ធ្វើអាល់ប៊ុមថ្មី និយាយពីការតស៊ូ របស់មនុស្ស ក្រីក្ររស់នៅតាមទី ជនបទ រហូតជោគជ័យ ដែលអាល់ប៊ុមនេះ នឹងចេញនៅពេលឆាប់ៗ ។ រួមទាំងអាល់ប៊ុម ជាមួយ ឈិត សុវណ្ណបញ្ញា និង យក់ឋិតរដ្ឋាផងដែរ ។ អាល់ប៊ុមខាងលើសុទ្ធសឹង ជាការនិពន្ធទំនុកថ្មីទាំងអស់ ខណៈភ្លេងប្រគល់ជូន លោក ងួន ចាន់ដេវិដ ។ ចំណែកទំនុកច្រៀង ទុកជូនអ្នកនាង ពេជ្រ សោភា ជាអ្នកសរសេរ ព្រោះកន្លងមកអ្នកទាំងពីរ ធ្វើការជាមួយគ្នា បានល្អខ្លាំងណាស់ ។
 
កាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៥នេះ អ្នកលេងបណ្ដាញសង្គម បានឃើញ លោក ងួន ចាន់ដេវីត បង្ហោះពាក្យពេចន៍មួយចំនួន នាំឲ្យមហាជន មានការសង្ស័យថា លោកហាក់ចង់ដោះដៃពី ពេជ្រ សោភា ។ លោកបាននិយាយថា« អាជីវិតក្រោមជើងគេ ធ្វើអ្វីក៏មិនស្រួលដែរ ផ្ដាច់ខ្លួនឥលូវហើយ ..!»។ ពាក្យសម្ដីនេះ ហាក់ឌឺដងឲ្យ ពេជ្រ សោភា ដែលគេស្គាល់ថា ជាមេកើយរបស់ខ្លួន ។ ជាស្ដែងសូម្បីតែការផ្ដល់ បទសំភាសន៍ ក៏ពេជ្រ សោភា ជួយនិយាយដែរ ព្រោះខ្លាចដេវិដ និយាយអ្វីឆ្គាំឆ្គង នាំមហាជនរិះគន់ ។ នេះជាចេតនាល្អ តែដេវីដនៅកេ្មង រូបគេស្រលាញ់សេរីភាព ដូចនេះគេមិនចូលចិត្ត ការត្រួតត្រាឡើយ ។
 
គេនៅចាំបានថា កន្លងមក ពេជ្រ សោភា ធ្លាប់ជួយយកអាសារ មនុស្សជាច្រើនមកហើយ ក្នុងនោះ រួមមានកវីនិពន្ធល្បីម្នាក់ ដែលបានចាកចេញពី ហង្សមាស ទៅ ថោន និងក្រុមចម្រៀង លេហ្គាស៊ី ។ តែចុងក្រោយសមាជិកម្នាក់ ក្នុងក្រុមបានវាយបកមកនាងពេញទំហឹង ហើយឈ្លោះគ្នា បែកផ្សែង នេះបង្ហាញថា មនុស្សនាងធ្វើគុណបានទោស ។ អ្វីដែលសំខាន់ គេកំពុងតែចាំមើលថា ដេវីដ និងនាង ពេជ្រ សោភា អាចនៅជាមួយគ្នា បានយូរប៉ុណ្ណា ព្រោះកន្លងមកគេឃើញថា ពេជ្រ សោភា មិនសូវរាប់អានអ្នកណា បានយូរឡើយ ព្រោះត្រូវគេខាំនាងជានិច្ច ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh