CamNews

ព័ត៌មានអន្តរជាតិ 

"ខ្ញុំបាទ ពិតជា បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស នៅ Bangkok រួចជិះម៉ូតូឌុប គេចខ្លួន" ជនដៃដល់ សារភាព

ព័ត៌មានអន្តរជាតិ៖ Adem Karadag ជនបរទេសម្នាក់ដែលត្រូវបានចាប់ឃាត់ខ្លួនកាលពីចុងខែកន្លង ទៅនេះពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកអត្តឃាត   នាទី  សក្ការៈ  Erawan Shrine កណ្តាលទីក្រុង បាងកក ប្រទេសថៃនោះ បានទទួលសារភាពហើយ ថា   លោក គឺជាអ្នកបំផ្ទុះគ្រាប់បែក ពិតប្រាកដ មែន ដោយបានបង្កៃគ្រាប់បែក នៅ    កន្លែងកើតហេតុ ឈាន  ទៅ សម្លាប់មនុស្ស នាយប់ថ្ងៃទី ១៧ សីហា តិចបំផុត ២០ នាក់ និង ១០០ នាក់ផ្សេងទៀត រងរបួស ។

 

ជាការពិត សារព័ត៌មានបរទេស​ អាស៊ីវ័ន បន្ទាប់ពីបានដកស្រង់ ប្រភពជិតស្និទ្ធបំផុត ពីក្រុមការងារ តាមដាននិងស៊ើបអង្កេត ប្រទេសថៃ ចុះផ្សាយអោយដឹងថា ជនសង្ស័យអទិភាពរូបនេះជាលទ្ធផល បានទទួលសារភាពហើយ ថាបានដាក់បង្កៃគ្រាប់បែក បំផ្ទុះ ។ ជនសង្ស័យរូបនេះ សារភាពទៅដល់ មន្រ្តីប៉ូលីសអោយដឹងថា បន្ទាប់ពី ទុកកាបូបខ្មៅ ដែលមាន គ្រឿងបំផ្ទុះ នៅក្នុងនោះចោលនាកន្លែង កើតហេតុ រូបគេបានជួលម៉ូតូឌុប ជិះគេចខ្លួន នៅកាន់សួនឧទ្យាន Lumpini ។ នៅទីនោះលោកបាន លួចដោះ សក់ពាក់ចេញ ក៏ដូចជា ដោះវ៉ែនតាចេញដូចគ្នាដែរ​ មុននឹងផ្លាស់ប្តូរសម្លៀកបំពាក់ឈុតថ្មី

មន្រ្តីប៉ូលីសទទួលបន្ទុកស៊ើបអង្កេត បានសិក្សាស្រាវជ្រាវ ប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាព ផ្តិតជាប់រូបភាព ជនសង្ស័យ បំផ្ទុះគ្រាប់បែករូបនេះ ចូលទៅក្នុងបន្ទប់ទឹក សួនឧទ្យាន  Lumpini ដែលចំណាយពេល ត្រឹមតែ ២ ទៅ ៣ នាទី ធ្វើដំណើរចេញពីកន្លែងកើតហេតុ បំផ្ទុះគ្រាប់បែក ។ ឃ្លីបវីដេអូបង្ហាញច្បាស់ ជាក់ស្តែង ជនសង្ស័យអាវលឿង បានដើរចូលចេញ ពីក្នុងបន្ទប់ទឹកសួនឧទ្យានមួយកន្លែងនេះ ។

ប្រភពពីមន្រ្តីប៉ូលីសអោយដឹងថា អាជ្ញាធរ ប្រទេសថៃ បាននាំខ្លួនជនដៃដល់សារភាពទោសកំហុស ទៅកាន់កន្លែងទាំងអស់នោះ ដើម្បីបញ្ជាក់ពី ការសារភាពរបស់គាត់ ពោល  នាំខ្លួន អោយគាត់ត្រាប់ ធ្វើសកម្មភាពទាំងអស់នោះឡើងវិញ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode