CamNews

តារា 

តារា​ប្រុស​ស្រស់​សង្ហា Kim Soo Hyun និង Lee Hong Ki ជាប់​ជា​កីឡាករ​ប៊ូលីង​ដ៏​ឆ្នើម ក្នុង​ចំណោម​កីឡា

(កូរ៉េ)៖ លោក Kim Soo Hyun និង លោក Lee Hong Ki តារាសម្តែងប្រុស ដ៏ស្រស់សង្ហាទាំងពីរ កំពុងតែត្រូវបានអ្នកគាំទ្រ លើកឡើងថា ពួកគេអាចនឹងមានការងារ​ទីពីរឆាប់ៗ ហើយនៅ ពេល​ដែល តារាទាំងពីរដួងនេះ ត្រូវបានជ្រើសរើស ឲ្យជាប់ក្នុងចំណោមកីឡាករ ប្រុសស្រី២០រូប ដែលនឹងចូលរួមប្រកួត បោះប៊ូលីងនៅវគ្គបន្តទៀត ក្រោយពីពួកគេប្រកួត​ជាប់នៅតង់ទី១ កាលពីថ្ងៃទី២២-២៣ តុលា កន្លងទៅនេះ។

ការប្រកួតលើកទីពីរ នឹងធ្វើឡើងនៅថ្ងៃ​ទី២៩-៣០ តុលា ២០១៦ ខាងមុខនេះ ហើយក្រុមអ្នកគាំ​ទ្រ Kim Soo Hyun និង Lee Hong Ki បានជូនពរអ្នកទាំងពីរ ឲ្យទទួលបានជោគជ័យ ជាបន្តទៅទៀតដែរ។ ទោះបីជាយ៉ាងណា Kim និង Lee តែងតែចង់ឲ្យការប្រកួត ជាប់ទៅដោយយុត្តិធម៌ ហើយលោកក៏ខំប្រឹងប្រែងហាត់កីឡាមួយនេះ ដើម្បីបញ្ចេញថ្វីដៃ ឲ្យបានល្អក្នុងការទទួលជោគជ័យ គឺត្រូវហាត់ប្រាណឲ្យបានច្រើន និងកាត់បន្ថយការ ផឹកជាតិអាល់កុល។

នៅក្នុងការប្រកួតកីឡា បោះប៊ូលីងនេះមានអ្នក​ចូលរួមទាំងអស់ ប្រមាណ១១៤នាក់​​ហើយ Kim និង Lee ត្រូវបានគណៈកម្មការ​​ជ្រើសរើសយក ទៅវគ្គប្រកួតបន្តដោយសារសម្លឹង ឃើញថ្វីដៃអ្នកទាំងពីរលេងបានល្អ និងទទួលបាន ពិន្ទុខ្ពស់ផងដែរ គឺ Kim ទទួលបាន 3,315 ពិន្ទុ រីឯ Lee ទទួលបាន 3,115 ពិន្ទុ។ ក្រៅពីតារាសម្តែងទាំងពីរ ក៏នៅមាន​សិល្បករ​ល្បីៗ​ផ្សេងទៀត ដូចជាតារាចម្រៀង Chae Yeon និងតារាម៉ូដែល Yoo Ji Ahn ក៏បានចូលរួមការ​ប្រកួតបោះ​ប៊ូលីងនេះដែរ ប៉ុន្តែពួកគេបានធ្លាក់ការប្រកួត នៅវគ្គជម្រុះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim Soo Hyun