CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook មានអ្នកប្រើប្រាស់ កើនដល់ ១ ពាន់លាននាក់ហើយ

អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសដែលទើបតែបានចេញផ្សាយ
កាលពីម្សិលមិញនេះ បាន​អោយដឹងថា ស្ថាបនិក ហ្វេសប៊ុក គឺលោក Mark Zuckerberg បានប្រ
កាសជាសាធារណៈនៅលើកញ្ជក់ទូរទស្សន៍អាមេរិក កាលពីម្សិលមិញនេះ អោយដឹងថាមកទល់
នឹងពេលនេះ អ្នកដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានកើនឡើងដល់មួយ
ពាន់លាននាក់ហើយ៕

គួររំឮកផងដែរថា  លោក Mark Zuckerberg​ ដែលជាស្ថាបនិក ក៏ដូចជា អ្នករកឃើញនូវប្រព័ន្ធទំ
នាក់ទំនងសង្គមដ៏ល្បីល្បាញមួយនេះ មិនត្រឹមតែបានប្រកាសជាសាធារណៈនៅតាមកញ្ជក់ទូរទ
ស្សន៍អាមេរិកនោះទេ  តែលោកក៏បានសរសេរបញ្ជាក់បន្ថែម នូវសារមួយនេះ  នៅលើ Account
របស់លោកផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ហ្វេសប៊ុក គឺជាប្រព័ន្ធទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពបំផុតនៅលើ
លោកយើងនេះ  ស្របពេលដែលវាត្រូវបានអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់  ចែករំលែក
នូវបទពិសោធន៍ល្អៗ  ភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ នឹង មនុស្សមួយចំនួនផ្សេងៗ
ទៀត៕

ដោយ ៖ ពិសី
ប្រភព ៖ Happens


Tags: international news strange entertainment