CamNews

ព័ត៌មានជាតិ 

ស្គាល់គា្នទើបបាន ១ថ្ងៃហៅឲ្យដៃឡើងគ្រែ កំពុងតែរួមរ័ក ត្រូវប្ដីចូលមកឃើញ ដេញកាប់របួសធ្ងន់ទាំងស្រី ប្រុស

(ភ្នំពេញ): ពិតជារឿង ដែលហួសចិត្ត នៅពេលដែលស្រ្តី ជនជាតិវៀតណាមម្នាក់ បាននាំយកបុរសជនជាតិ សឹង្ហបុរី ទៅដេករួមភេទ ដល់ក្នុងផ្ទះរបស់ខ្លួន ក្រោយស្គាល់គ្នាបានមួយថ្ងៃ ធ្វើអោយលោកប្តី ជាជនជាតិ​វៀត​ណាមដែរនោះ តាមទាន់ក៏ទាញកាំបិត កាប់បណ្តលអោយ រងរបួសធ្ងន់ទាំង២នាក់ នៅល្ងាចថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

តាមសេចក្តីរាយការណ៏ បានអោយដឹងថា ស្រ្តីវៀតណាម ឈ្មោះ ង្វៀន ធីនី អាយុ២៣ឆ្នាំបាន ស្គាល់បុរស​សឹហ្គាពួរ កាលពីម្សិលមិញ ហើយ បានសុំលេខទូរស័ព្ទ គ្នាទៅវិញទៅមក រួចស្រាប់តែស្រ្តីរូបនេះ បានណាត់អោយបុរសបរទេសរូបនោះ មកផ្ទះ របស់ខ្លួន ខណ:មាន ប្តីនិងកូនតូចម្នាក់ រហូតបានដេករួមភេទ ក៏ត្រូវប្តីតាមទាន់ ទាញកាំបិតកាប់ រងរបួសធ្ងន់ ទាំង២នាក់ តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបាន យកទៅមន្ទីរពេទ្យ ហើយជនល្មើស ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន យកទៅសួរនាំ ដើម្បី បន្តសួរ នាំនិងចាត់វិធានការ តាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP