CamNews

ភាពយន្ត 

Don't Breathe ឬ កុំដកដង្ហើម អាយុក្រោម ១៨ឆ្នាំ និង ខ្សោយបេះដូង ហាមទស្សនា (Trailer 18+)

ភាពយន្ត ៖ តើលោកអ្នក ជាបេក្ខភាពដែលនិយម ទស្សនាខ្សែភាពយន្តទើបតែមកដល់ថ្មីៗ បែប ព្រឺព្រួច ភ័យរន្ធត់ បុកពោះមែនទេ? បើចឹងមែននោះ ច្បាស់ណាស់ ប្រិយមិត្ត មិត្តអ្នកអានទាំងអស់
ពិតជាទទួលជ្រាប បានដឹង បានឮ ពាក់ព័ន្ធ នឹងរឿងភ័យរន្ធត់បែបថ្មី ដែលគ្រោងនឹងចាក់បញ្ចាំង ឆាប់ៗនេះហើយ គ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញនោះគឺ Don't Breathe ឬ កុំដក​ ដង្ហើម ពីអ្នកដឹកនាំខ្សែភាពយន្ត លោក Fede Alvarez ។ 


ពិតណាស់ ខ្សែភាពយន្តនេះផ្ទាល់ ប្រិយមិត្ត ភាគច្រើន ទទូចចង់ទស្សនាជាខ្លាំង ខណៈការរង់ចាំ របស់ពួកគេពិតជាមានភាពអន្ទះសាជាខ្លាំង ។ កុំបង្ខំអី ទ្រាំបន្តិចទៅណា Don't Breathe ឬ កុំដក​ ដង្ហើម នៅសល់តែមួយថ្ងៃទៀតទេ នឹងចាប់ផ្តើមចាក់បញ្ចាំងហើយ ពោល ចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៥ សីហា ២០១៦ នេះតទៅហើយ គ្រប់រោងភាពយន្តទំនើប។ 


កាលបើនិយាយពីដំណើររឿងវិញ ពិតជារន្ធត់​និងភ័យបុកពោះហួសពីការស្មាន ពោល យុវវ័យមួយ ក្រុមបានសម្រេចលុកលុយចូលផ្ទះតាពិការភ្នែកម្នាក់ ដោយផ្នត់គំនិតចម្បងនោះគឺថា លួចលុយ ដល់ច្រើនមហិមារបស់គាត់។ តែផែនការមិនសមប្រកបនោះទេ ពីព្រោះ តាពិការភ្នែក ពិតជាឃោរ ឃៅនិងសាហាវហួសពីការស្មាន មិនត្រឹមតែប៉ុណ្ណោះ គាត់ជាមនុស្សរោគចិត្តថែមទៀត​ផង ខណៈ មិនអោយនរណាម្នាក់ដាច់ខាតចូលក្នុងផ្ទះរបស់គាត់។ កាលបើយុវវ័យមួយក្រុមចូលហើយនោះ ច្បាស់ណាស់ ហេតុការណ៍ព្រឺព្រួចបានកើតឡើងមានជាបន្តបន្ទាប់  Don't Breathe ឬ កុំដកដង្ហើម ជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោក Fede Alvarez  ខណៈចូលរួមសម្តែង រួមមានដូចជា ៖ 
Stephen Lang (តាពិការភ្នែក),  Jane Levy (តួ Rocky), Dylan Minnette (តួ Alex) និង Daniel Zovatto (តួ Money) ។



គួរបញ្ជាក់ថា អ្វីដែលជាបម្រាមសម្រាប់ការទស្សនារឿងរន្ធត់ថ្មីមួយរឿងនេះ គឺថា ក្មេងក្រោមអាយុ ១៨ឆ្នាំ​ អ្នកមានជម្ងឺខ្សោយបេះដូង និងស្រ្តីមានផ្ទៃពោះ មិនត្រូវអនុញ្ញាតឲ្យទស្សនារឿងនេះនោះទេ ជ្រាបកាន់តែច្បាស់ថាតើ Don't Breathe ឬ កុំដកដង្ហើម រន្ធត់ដល់ថ្នាក់ណានោះ រង់ចាំតាមដាន ទស្សនាទាំងអស់គ្នាដែលគ្រោងនឹងចាក់បញ្ចាំង ចាប់ពីថ្ងៃទី ២៥ សីហា ២០១៦ នេះតទៅហើយ គ្រប់រោងភាពយន្តទំនើប បើអាចកក់សំបុត្រទុកមុនក៏ល្អ​ ពីព្រោះថា អាចនៅអស់សំបុត្រក៏ថាបាន។


 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។





Tags: Westec Movie Eddie The Eagle The Conjuring 2 Don't breathe