CamNews

ព័ត៌មានវីដេអូ 

Clip កំប្លែង៖ Bill Gates និង Steve Jobs ច្រៀង Rap រញ្ជួយពិភពអ៊ីនធើណេត

មនុស្សដ៏ល្បីឈ្មោះខាងផ្នែកបច្ចេកវិទ្យាពីររូប បានចេញមកបង្កើតសង្រ្គាមសំដី កាច់កុង
គ្នាពី
ផលិតផលរបស់គូប្រជែង តាមរយះការច្រៀងRap ដែលមានរយះពេលជិតបីនាទី។

ការប្រកួតប្រជែងរវាងមហាសេដ្ឋីបច្ចេកវិទ្យាគឺ Apple និង Microsoft ហាក់ដូចជាចាប់ផ្តើមមានកំដៅ
ឡើង ក្រោយពេលការបង្ហាញចេញនូវ Clip Rap ដែលក្នុងនោះ Bill Gates និង Steve Jobs គឺជាតួ
សម្តែងផ្ទាល់តែម្តង។

ក្នុង Clip នោះ Bill Gates បានរិះគន់ថា "ផលិតផលដូចជា iPhone, iPad គ្រាន់តែជាឧបករណ៍សំរាប់
កែកំសាន្តប៉ុណ្ណោះ" ក្នុងពេលដែរ Steve Jobs ក៏មិននៅស្ងៀម ហើយតបសំដីថា "PC ប្រើប្រព័ន្ធប្រតិ
បត្តិការ Windows គឺពិតជាធុញទ្រាន់ និងមិនមានសុវត្ថិភាព"។

សង្គ្រាមសំដីរវាង Bill Gates និង Steve Jobs នៅក្នុងClip Rap

តែក្នុងរយះពេល5ថ្ងៃ ក្រោយការអាប់ឡូតឡើង (14/6) Clip នេះទទួលបានការចាប់អារម្មណ៍ដល់ទៅ
ជាង6លានដង ចំនួនអ្នកចូលទស្សនាលើ YouTube និងរាប់សិបម៉ឺនការចូលរួមផ្តល់មតិផងដែរ។

សូមទស្សនា Clip កំប្លែងដ៏អស្ចារ្យមិនធ្លាប់មានពីមុននេះទាំងអស់គ្នាណា!

Clip Bill Gates និង Steve Jobs ច្រៀង Rap

ដោយ៖ ណាណូ
ប្រភព៖ zing


Tags: clip rap bill gates steve jobs video news