CamNews

ផលិតផលថ្មី 

Asus Transformer Book Chi “កំពូលស្ដើង” តម្លៃ​ទាប បង្ហាញខ្លួន នៅ CES 2015

នៅក្នុងព្រឹត្តិការណ៍ CES 2015 ក្រុមហ៊ុន Asus ក៏ថែមទាំងបានឧទ្ទេសនាមកុំព្យូទ័រកូនកាត់ពីរមុខ
ងារ (កុំព្យូទ័រយូរដៃ និងថេប្លេត) មានឈ្មោះថា Transformer Book Chi ដែលមានទំហំ ៣ប្រភេទ
ផ្សេងគ្នា។ ឧបករណ៍នេះ ត្រូវបានគេជឿថា ជាគូប្រកួតផ្ទាល់ជាមួយនឹង Surface Pro 3 របស់
Microsoft និង Macbook Air របស់ Apple ។

Transformer Book Chi មាន ៣ទំហំ គឺ ៨,៩អ៊ីន្ឈ៍ ១០,១អ៊ិន្ឈ៍ និង ១២,៥អ៊ិន្ឈ៍ ទាំងអស់នេះ ត្រូវ
បានផលិតឡើងអំពីអាលុយមីញ៉ូម។ កំណែ ១២,៥អ៊ិន្ឈ៍ មានឈ្មោះថា Asus Transformer Book
Chi T300 ដោយប្រើគ្រឿងម៉ាស៊ីនខុសគ្នាពីរប្រភេទ គឺមួយ ប្រើអេក្រង់ Full HD IPS ប្រូសេសឺរ
Intel Core M5Y70 0,8GHz , RAM 4GB និងតម្លៃ ៦៩៩ដុល្លារអាមេរិក។ ចំណែកប្រភេទទីពីរ ប្រើ
អេក្រង់ Quad HD , ឈីប Intel Core M5Y71 1,2GHz និង RAM 8GB តម្លៃ ៧៩៩ដុល្លារអាមេរិក។

ក្រៅពីនេះ Asus ក៏មានមោទនភាពអំពីភាពស្ដើងរបស់ Transformer Book Chi T300 នៅពេល
ប្រៀបធៀបនឹង MacBook Air របស់ Apple ។ អំពីទម្ងន់វិញ Transformer Book Chi T300 មាន
ទម្ងន់ ១.៤៤៥ក្រាម (បន្ទាប់ពីបានបំពាក់ក្ដារចុច)។

តមកទៀត គឺកំណែ ១០,១អ៊ិន្ឈ ដែលមានឈ្មោះថា Transformer Book Chi T100 ដំណើរការ
ដោយ Intel Atom Z3775 អេក្រង់ 1900x1200 pixel និងមានតម្លៃ ៣៩៩ដុល្លារ។ ចុងក្រោយគឺ
ម៉ូដែល Transformer Book Chi T90 ដែលមានអេក្រង់ទំហំ ៨,៩អ៊ិន្ឈ៍ រីសូលូសឹន 1280x800
pixel ឈីប Intel Atom និងតម្លៃត្រឹមតែ ២៩៩ដុល្លារអាមេរិក។

លេបថបកូនកាត់ថេប្លេត Transformer Book Chi ទាំង ៣ម៉ូដែលខាងលើនេះ តាមគម្រោង នឹង
ត្រូវបានដាក់លក់ចាប់ពីខែកុម្ភៈ ២០១៥ខាងមុខ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Asus/PCWorld


Tags: Asus Transformer Book Chi តម្លៃ​ទាប CES 2015