CamNews

ទូរស័ព្ទ 

រកនៅណាបាន ស្មាតហ្វូនអេក្រង់ ៥អ៊ីន សំបកលោហធាតុ មានស្គែនក្រយៅដៃ រូបរាងស្អាត តម្លៃតែ ៦០ ដុល្លារ

បណ្តាក្រុមហ៊ុនផលិតប្រទេសចិន ជាពិសេសបណ្តាក្រុមហ៊ុនតូចៗ តែងតែធ្វើការផលិតចេញនូវបណ្តា ស្មាតហ្វូនដែលមានតម្លៃទាបៗ។ ជាក់ស្តែងដូចជាស្មាតហ្វូន Xfire 2 មកពីក្រុមហ៊ុនផលិត Bluboo ជាស្មាតហ្វូនមួយមានបំពាក់នូវលក្ខណៈសម្បត្តិខ្លាំងល្អ មិនធម្មតា បើប្រៀបនឹងកំរិតតម្លៃរបស់វា។


ដោយចំណាយប្រាក់ត្រឹមតែ ៦០ ដុល្លារ នោះអ្នកនឹងទទួលបានស្មាតហ្វូន Android 5.1 មួយគ្រឿង ដែលមានសំបកធ្វើពីលោហធាតុ មិនអាចដោះថ្មបានយ៉ាងសកអាត អេក្រង់ទំហំ ៥អ៊ីន បង្ហាញភាព ច្បាស់កំរិត 720p ផ្ទៃកញ្ចក់ទម្រង់ 2.5D និងមាន Sensor ស្គែនក្រយៅដៃ នៅផ្នែកខាងក្រោស្មាតហ្វូន ថែមទៀតផង។ Xfire 2 នឹងចាប់ផ្តើមធ្វើការដាក់លក់ចាប់ពីខែកុម្ភៈ នេះតទៅ នៅលើគេហទំព័រ អនឡាញមួយចំនួន ដែលមានបួនពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ទឹកប្រាក់ ពណ៌មាស ពណ៌ខ្មៅ និងពណ៌មាសក្រហម។

 

Bluboo Xfire 2 បំពាក់នូវឈីប Quad Core 1.3GHz MediaTek MT6580, RAM 1GB, ប្រើស៊ីមពីរ និង មានរន្ធសម្រាប់ដាក់មេម៉ូរីក្រៅផងដែរ។ ស្មាតហ្វូនមានបំពាក់កាមេរ៉ាមុខទំហំ 2MP និងមានអំពូល flash ថែមទៀត ចំណែកកាមេរ៉ាក្រោយមានទំហំ 5MP។ ជាក់ស្តែង កាមេរ៉ាទាំងមុខ និងក្រោយនេះ សុទ្ធតែអាចប្រើប្រាស់បាននូវកម្មវិធីកែសម្រួល អាចទទួលបាននូវកំរិតរីសូលុយហ្សិនខ្ពស់ជាងនេះគឺ 5MP និង 8MP។

អានអត្ថបទ៖ Evleaks បង្ហើបឲ្យដឹង ពីរូបភាពលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញខ្លួន Galaxy S7 នៅថ្ងៃទី២១ កុម្ភៈ

 


គួរបញ្ជាក់ផងដែរថា គេហទំព័រអនឡាញមួយចំនួននៅក្រៅប្រទេស កំពុងតែដាក់លក់ស្មានហ្វូន ខាងលើនេះ ក្នុងតម្លៃ ៧៣ ដុល្លារ មិនមែន ៦០ ដុល្លារឡើយ៕

- អានអត្ថបទ៖ នេះគឺជារូបភាពពិតប្រាកដរបស់ Galaxy S7 និង Galaxy S7 Edge?
- អានអត្ថបទ៖ iPhone នឹងមានបច្ចេកវិទ្យា សាកថ្មអត់ខ្សែ នៅឆ្នាំ ២០១៧?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte


Tags: Bluboo Xfire 2 Smartphone Hightech