CamNews

គ្រោះថ្នាក់ 

សំណាងមែន ! ជិះឧទ្ធម្ភាគចក្រកំសាន្តលេង ក្នុងបំណងសុំមិត្តស្រីរៀបការ ស្រាប់តែជួបឧបទ្ទវហេតុបុកភ្នំប៊ិះ

(អូស្ត្រាលី)៖ គូស្នេហ៍ពីរនាក់ រស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានចាត់ទុកថា មានសំណាងខ្លាំងណាស់ ដែលពួកគេនៅមានជីវិតរស់ បន្ទាប់ពីឧទ្ធម្ភាគចក្រ ដែលអ្នកទាំងពីរជិះជួបគ្រោះថ្នាក់។

លោក Mitchell Green និងនាង Kaydee Gosper កំពុងធ្វើដំណើរកំសាន្ត ក្នុងទឹកដីញូវហ្សឺលែន ដោយជិះឧទ្ធម្ភាគចក្រ ដែលពេលនោះ Green មានបំណងចង់ស្នើសុំ មិត្តស្រីខ្លួនរៀបការផងដែរ តែមិនទាន់សម្រេចបំណងផង ស្រាប់តែឧទ្ធម្ភាគចក្របើកទៅបុកភ្នំ Sale ដែលស្ថិតនៅក្បែរ Queenstown។

Green រងរបួសត្រង់ជើង ហើយគេនៅតែបន្តផែនការ ស្នើសុំមិត្តស្រីដដែល ទោះបីជាជួបឧបទ្ទវហេតុក៏ដោយ ទីបំផុត​នាង Gosper ក៏ឆ្លើយយល់ព្រមដូចបំណង ទើបបុរសជាគូស្នេហ៍សម្រេចឲ្យ ពេទ្យវះកាត់ព្យាបាលរបួសជើង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង