CamNews

គ្រោះថ្នាក់ 

ស្ត្រីមានផ្ទៃពោះ តាំងពីអាយុ១២ឆ្នាំ ដោយសារបងប្រុស បង្កើតរំលោភ រៀបរាប់ពីរឿងរ៉ាវជូរចត់

បរទេស៖ កើតក្នុងគ្រួសារដ៏ក្រីក្រ ជារឿងកំសត់ ស្រាប់ទៅហើយ តែអ្វីដែលមិនគួរឲ្យជឿនោះ គឺក្មេងស្រីម្នាក់នេះ បែរជាមានផ្ទៃពោះ តាំងពីនាងអាយុ១២ឆ្នាំ ដោយសារបងប្រុសបង្កើត រំលោភ និងរស់នៅទទួលឥទ្ធិពល គ្រឿងញៀន និងគ្រឿងស្រវឹង ថែមទៀតផង។ នេះជាប្រវត្តិដ៏ឈឺចាប់ របស់ស្ត្រី ម្នាក់ ឈ្មោះ Tressa Middleton ។

រយៈពេល៩ឆ្នាំ នាង Tressa Middleton បច្ចុប្បន្នមានវ័យ ២១ឆ្នាំ មានស្រុកកំណើត នៅប្រទេសស្កត់លែន បាន ចេញមុខ មករៀបរាប់ ពីប្រវត្តិដ៏ជូរចត់របស់ខ្លួន តាមទូរទស្សន៍ក្នុងស្រុក។ Tressa បានប្រើប្រាស់គ្រឿងញៀន និង គ្រឿងស្រវឹង តាំងពីក្មេង ក្រោយមកនាង ត្រូវគេបញ្ជូនទៅមណ្ឌល រយៈពេលមួយឆ្នាំ និងចេញពីមណ្ឌល ត្រឡប់ទៅ រស់នៅ ជាមួយបងប្រុស, ម្តាយ និងបងស្រី នៅក្រុង Edinburgh ។ ដោយមិនទាន់ចាកចេញ ពីឥទ្ធិពលគ្រឿងស្រវឹង Tressa ត្រូវបញ្ជូនទៅមណ្ឌលម្តងទៀត នៅឆ្នាំ២០០៥ រហូតដល់អាយុ១១ឆ្នាំ នាងបានត្រឡប់មកផ្ទះវិញ ម្តងទៀត។

នាង Tressa បានរៀបរាប់ថា «រឿងដែលអាក្រក់បំផុត ក្នុងជីវិតបានកើតឡើង គឺ Jason បងប្រុសបង្កើត បានចាប់ រំលោភខ្ញុំ ហើយប៉ុន្មានខែបន្ទាប់ រូបរាងកាយរបស់ខ្ញុំ ចាប់ផ្តើមផ្លាស់ប្តូរ ។ ដោយសារក្មេងពេក មិនដឹងថា ហេតុអ្វី ? មិត្តភក្តិរបស់ខ្ញុំម្នាក់ ប្រាប់ថា ខ្ញុំមានផ្ទៃពោះ ពេលនោះខ្ញុំក៏ទិញឧបករណ៍ពិនិត្យមើល ឃើញថា ពិតជាមាន ផ្ទៃពោះមែន»។

Tressa បន្តថា រហូតពេលសម្រាលកូនរួច Tressa មិនបានចិញ្ចឹមកូននោះទេ ដោយឱ្យទៅគេចិញ្ចឹម ។ ពេលវេលា ដ៏យូរអង្វែងTressa ក៏គិតនិងមានភាពក្លាហាន គ្រប់គ្រាន់ចង់បង្ហាញ Annie ជាកូនស្រី មានឪពុកត្រូវជាអ៊ុំប្រុស របស់ខ្លួន ឈ្មោះ Jason ។ សព្វថ្ងៃ Tressa បានបោះពុម្ពសៀវភៅមួយក្បាល មានចំណងជើងថា«ម្តាយវ័យ១២ឆ្នាំ» (The 12-Year-Old Mum) និយាយពីរឿងគ្រប់យ៉ាង ដែលខ្លួនបានជួបប្រទះ និងប្រគល់សៀវភៅនោះ ឱ្យកូន ស្រីអាន ដោយនិយាយពីការសោកស្តាយ ដែលខ្លួនមិនបានមើលថែ Annie ដោយឱ្យនាងរស់ នៅក្នុងមណ្ឌល ។

ម្តាយវ័យ១២ឆ្នាំ ដែលជួបរឿងកំសត់ ក្នុងឆាកជីវិតបាននិយាយថា «ខ្ញុំសង្ឈឹមថា Annie និងលើកលែងទោស ឱ្យខ្ញុំ ហើយខ្ញុំដឹងថា វាជារឿងពិបាកខ្លាំងណាស់ សម្រាប់Annie ពេលដឹងថា ឪពុកនិងអ៊ុប្រុសរបស់គេ ជាមនុស្សតែម្នាក់»។ Tressa ចង់ឱ្យកូនដឹងថា នាងគិត និងនឹកដល់កូនគ្រប់ពេល មិនថាពេលរៀបគេង ឬពេលភ្ញាក់ពីគេងនោះឡើយ ៕


ផ្តល់សិទ្ធដោយ​ ៖​ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA Scott Neeson Dalai lama