CamNews

ភាពយន្ត 

ក្រុមកម្ចាត់ខ្មោច "Ghostbuster" ជួបចាប់ៗ កូរដល់ហើយ ផ្ទុះសំណើច គ្រប់ៗគ្នា (មានវីដេអូ)

ជាផ្លូវការ ដែលមិនអាចប្រកែកបាន Ghostbuster បានវិលត្រលប់មកវិញហើយ ក្នុងថ្ងៃនេះ ផ្ទាល់ តែម្តង តាមរយៈការចាក់បញ្ចាំងនៅលើផ្ទាំងសំពត់សខ្នាតធំ ដែលគួរជាទីទាក់ទាញ ។ គួរបញ្ជាក់ ថា 30ឆ្នាំ បន្ទាប់ពីភាពយន្តដើមដ៏ល្បីរន្ទឺ  Ghostbusters បាននាំមកវិញនូវ ទស្សនីយភាពថ្មីស្រឡាងមួយទៀត មកបង្អួតចក្ខុទស្សនិកជន។ អ្នកដឹកនាំរឿង Paul Feig បានធ្វើការរួមបញ្ជូលសកម្មភាព ជីវិតអរូបទាំងអស់ យោងតាមខ្សែភាពយន្តចាស់ ធ្វើឱ្យភាពយន្តនេះ រឹតតែទទួល បានការពេញចិត្ត ដោយរួមមានតារាសម្តែងថ្មីៗ និងមហាសែនកំប្លែងក្នុងនោះផងដែរ។ សូមចាំតាមដានការសង្គ្រោះទ្វីបលោករបស់ពួកគេនៅរដូវក្តៅនេះ។



គួរបញ្ជាក់ថា Ghostbusters ឬ ក្រុមកម្ចាត់ខ្មោច នឹងធ្វើឲ្យលោកអ្នក ផ្ទុះសំណើច តាំងតែពីដើម ដល់ចប់ ជាមួយនឹងបេក្ខភាពខ្សែភាពយន្ត​ ដែលល្អមើលជាខ្លាំង ពីព្រោះថា ចែៗ ៤នាក់ ដែលជា តួអង្គសំខាន់នោះ មិនធម្មតានោះទេ ពោល ជួបចាប់ៗ តែម្តង ។ តារាសម្តែងជួរមុខ ក្នុងនោះ រួម មានដូចជា ៖ Erin Gilbert (Kristen Wiig) , Abby Yates (Melissa McCarthy) , Jillian Holtzmann (Kate McKinnon) , Patty Tolan ( Leslie Jones ) និង បុរស សង្ហា Chris Hemsworth (Kevin) ដែលធ្វើឲ្យចែៗ៤នាក់នោះ កូខ្លាំងតែម្តង ជាមួយនឹងរូបរាងស្រស់ សង្ហា របស់លោក​។ ឆ្ងល់ដែរទេថា ក្រុមកម្ចាត់ខ្មោច អាចចាប់ខ្មោច ឬកម្ចាត់ខ្មោច​ដែលអុកឡុក ទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក បានយ៉ាង ណានោះ ដូច្នេះ មានតែតាមដាននិងទស្សនាទាំងអស់គ្នា ដែល Ghostbuster ចាប់បញ្ចាំងពីថ្ងៃទី ២៨ កក្កដា ២០១៦ នេះតទៅហើយ នៅគ្រប់រោងភាពយន្តទំនើបៗ ជាប្រភេទ 3D និង 4DX នៅឯ រោងភាពយន្ត Major Cineplex By Cellcard ផ្សារទំនើប Aeon Mall រាជធានីភ្នំពេញ ។ 




ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។


Tags: Westec Movie Eddie The Eagle The Conjuring 2 Ghostbuster