CamNews

តារា 

កាន លូលូ មិនសិចស៊ី តែមានល្បិចថ្មី

ថ្មីៗនេះ កាន លូលូ បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងពិធីតាំងពិព័រណ៍រថយន្ដមួយនៅក្នុង
តំបន់  Huizhou បានធ្វើអោយគេឯងមានការភ្ញាក់ផ្អើល។ នាងត្រូវបានគេមើលឃើញថា មិន
មានភាពសិចស៊ីដូចមុន ប៉ុន្ដែនាងក៏បានប្រើប្រាស់វិធីផ្សេងក្នុងការបង្កការចាប់អារម្មណ៍។

នៅពេលមានការចោមរោមច្រើនពីសំណាក់អ្នកដែលបានចូលរួមក្នុងពិព័រណ៍នោះ ដោយសារ
តែបញ្ហាស្បែកជើង កាន លូលូ ក៏ត្រូវដួលទៅនឹងឥដ្ឋ។ ប៉ុន្ដែ ក្រុមអ្នករិះគន់ និយាយថា នេះគ្រាន់
តែជាយុទ្ធសាស្ដ្រនៃការបង្កការចាប់អារម្មណ៍របស់នាងតែប៉ុណ្ណោះ។
ម្ដាយរបស់ កាន​ លូលូ បានថ្លែងថា ៖ "ពេលនេះ កូនរបស់ខ្ញុំមានភាពល្បីល្បាញ។ កាលពីមុន
ពុករបស់នាងតែងខឹងនឹងការស្លៀកពាក់សិចស៊ីរបស់នាង ប៉ុន្ដែពេលនេះគាត់លែងមាត់ហើយ"។
នៅពេលត្រូវបានសួរពីបញ្ហា ដែល កាន លូលូ ទាក់ទងជាមួយនឹងអ្នកដឹកនាំ ត្រកូល តាំង កាន
លូលូ អះអាងថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាម។ គួររំលឹកថា រឿងអាស្រូវខាងលើនេះត្រូវបាន
គេដឹងស្ទើរគ្រប់គ្នា ហើយវាក៏បានធ្វើអោយប្រពន្ធរបស់អ្នកដឹកនាំនោះខឹងយ៉ាងខ្លាំងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ អ្នកដឹកនាំរូបនោះក៏បានសុំទោសប្រពន្ធរបស់ខ្លួនជាសាធារណៈ
ទៅហើយដែរ៕
ដោយ ៖​ សូរីយ៉ា
ប្រភព ៖ k14

Tags: Gan Lulu china star star sexy