CamNews

តារា 

គង់ វង្សយ៉ាទី បញ្ចេញ​ស្ទីល​សិចស៊ី​ ឆែក​ដល់​គល់ភ្លៅ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីប្រចាំ ស្ថានីយទូរទ្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះបានរំលេចស្ទីល ក្នុងការ តុបតែងខ្លួន បែបថ្មី ប្លែកខុសពី អ្នកសិល្បៈដទៃ ដោយនាងបាន ផ្លាស់ប្តូររបៀប នៃការស្លៀកពាក់ លក្ខណៈ ធម្មតាមកសិចស៊ី ដើម្បីទាមទារ ការចាប់អារម្មណ៍ ពីមហាជន ។

កញ្ញា គង់ វង្សយ៉ាទី មួយរយៈចុងក្រោយនេះ ត្រូវគេមើលឃើញថា ជាតារាស្រីមួយដួងរបស់ខ្មែរ ដែលឧស្សាហ៍ បង្ហោះរូបថតរាល់សកម្មភាព របស់នាង នៅលើបណ្តាញ សង្គមទំនាក់ទំនង Facebook ។ ក្នុងនោះភាគច្រើន ជារូប ដែលបង្ហាញពីភាពសិចស៊ី។ ទន្ទឹមនឹងគ្នានេះ នាងក៏ធ្លាប់ទទួល រងនូវពាក្យរិះគន់ជាច្រើន មកហើយ ជុំវិញការស្លៀកពាក់បង្ហាញឈុត បែបសិចស៊ីហើយ ត្រូវបានបង្ហោះ នៅលើ Facebook របស់នាង។
ប៉ុន្តែទោះបីជា មានការរិះគន់ ទៅលើរូបនាង ជាច្រើនយ៉ាងណាក្តី ក៏កញ្ញា គង់ វង្សយ៉ាទី មិនមានអារម្មណ៍ឈឺក្បាលវិលមុខ ជាមួយពាក្យរិះគន់ ទាំងនោះឡើយ។ ផ្ទុយទៅវិញ យ៉ាទី នៅតែបញ្ចេញរូបថត លក្ខណៈសិចស៊ី ជាហូរហែ នៅលើ Facebook របស់នាងដដែល។

ជាក់ស្តែងថ្មីៗនេះ នៅលើ profile របស់តារាសម្តែង នាង គង់ វង្សយ៉ាទី គេបានឃើញ រូបថតចំនួន ២-៣ សន្លឹក ដែលនាងបានលេង ស្ទីលម៉ូដរ៉ូបឆែក ដល់គល់ភ្លៅ បញ្ចេញសាច់ខ្ចី ឈរកាច់បង្ហាញរាង យ៉ាង ស្រឡូនព្រមជាមួយនឹងរូចថត ពាក់អាវវាលខ្ទង បញ្ចេញសាច់ពីក្រោយធ្វើព្រងើយ ។ ការបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើ បណ្តាញទំនាក់ទំនង សង្គម Facebook ដោយមានចេតនា ចង់បង្ហាញស្ទីល ក្នុងការតុបតែងខ្លួន ជាមួយ ឈុតសិចស៊ី បញ្ចេញសាច់ភ្លៅ និងក្បាលពោះនេះ បានធ្វើឲ្យអ្នកគាំទ្រ ដែលបានឃើញរូបនោះ លាន់មាត់ស្ទើរគ្រប់គ្នា។

ស្របពេលជាមួយគ្នានេះ មានមហាជនមួយចំនួន បានលើកឡើងថា ការតុបតែងខ្លួនរបស់ តារាសិល្បៈ វាក្លាយ ទៅជារឿង ធម្មតាទៅហើយ នៅក្នុងសង្គមចប្ចុប្បន្ន គឺមិនថាអ្នកសិល្បៈ ឬមួយយុវវ័យនោះឡើយ គឺតែងធ្វើខ្លួនបែបសិចស៊ី បង្ហាញពីភាពឡូយឆាយ ដើម្បីទាក់ភ្នែកអ្នកឯទៀត ឲ្យគេចាប់អារម្មណ៍ថា ខ្លួនមានភាពស៊ីវិល័យ ដែលចំណុចទាំងនេះ មានអ្នកខ្លះក៏បានប្រព្រឹត្តជ្រុល ហួសហេតុ ពីសីលធម៌សង្គមខ្មែរ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news