CamNews

តារា 

ពាក្យចរចាមរាម messi បានត្រូវក្រុម បដិសេធចោល ហើយ​ត្រូវ​សម្រួល​ឡើង​វិញ

ព័ត៌មានកីឡាករ៖ ខ្សែប្រយុទ្ធ Barcelona ដែលជាកីឡាករល្បី ហើយកំពុងតែទទួលបានការចាប់អារម្មណ៍​ច្រើននោះ ពេលនេះស្រាប់តែមានពាក្យចរចាមរាមផ្ទុះឡើងថា កីឡាករត្រូវផ្ទេពី La Liga ទៅកាន់ Premier League វិញ។ 

ពាក្យចរចាមរាមដែលបានផ្អើលតៗគ្នា ធ្វើឲ្យមានការងឿងឆ្ងល់ និង មានសំណួរជាច្រើនកើតមានឡើង​​ ចំពោះ​កីឡាករ និង​ ក្រុមផ្ទាល់ ថាតើដំណឹងនេះពិតប្រាកដឬ ក៏ជារឿងក្លែងក្លាយ? 

ឆ្លើយតបនិងការចោទសួរឡើងដូច្នោះ ថ្នាក់ដឹកនាំ Barcelona បានធ្វើការថ្លែងផ្ទាល់ថា​ វាមិនមែនជាការពិតនោះទេ ដែលក្រុមសម្រេចចិត្ដផ្ទេរ ជើងខ្លាំងម្នាក់នេះទៅក្រុមដ៏ទៃ ។ ប៉ុន្ដែករណីមួយដែលក្រុមនិង ​មានការសម្រេចចិត្ដផ្ទេរបាន ដូចអ្វីដែលពាក្យចាមរាមលើកឡើងនោះ ពិតជាទៅរួចដរាមណា ការសម្រេច​ចិត្ដ បាន​កើតចេញពីការស្នើសំុផ្ទាល់របស់កីឡាករ។  

មិនត្រឹមតែពាក្យចរចាមរាមឡើយដែល ផ្ទុះឡើងដូច្នោះ សូម្បីតែសារព័ត៌មានខ្លះក៏បានចុះថា ក្រុមសម្រេច​​ចិត្ដផ្ទេរ Lionel Messi ទៅកាន់ Premier League ។ ហើយលោក Jorge ដែលជាឪពុក​កីឡាករ​ ក៏បានបកស្រាយបំភ្លឺរួចម្ដងទៅហើយ ពីការយល់ច្រលំមួយនេះ ។ 

ស្របនិងការលេចឭដូច្នោះ ក៏មានទស្សនៈខ្លះបានឆ្ងល់ថា ពិតប្រាកដដែរទេថា Barcelona ហ៊ាន​លក់ Lionel Messi ហើយបើ Messi ពិតជាត្រូវចេញប្រាកដមែននោះ ថាតើ និងមានរឿងអ្វីខ្លះកើតឡើងចំពោះក្រុម ដោយកន្លងមក ការមើលឃើញ Messi បានសាងគុណសម្បត្ដិជាច្រើនជួនក្រុម ដោយចាប់តាំងពីការឈាន​ជើងចូលមកម្ល៉េះ។​


ដោយ៖ អឿ អ៊ុយ
ប្រភព៖ talkingbaws 


Tags: Sport News Barcelona Lionel Messi