CamNews

ព័ត៌មានជាតិ 

គ្រោះថ្នាក់ រន្ធត់ ព្រឹកមិញនេះ សន្តិសុខ បើករថយន្ត Camry Hybrid បុកចូល ផ្ទះប្រជាពលរដ្ឋ ស្លាប់ក្មេងតូច

(ភ្នំពេញ)៖ បុរសសន្តិសុខឯកជន ដែលយាមកាមនៅសណ្ឋាគារ២៨៨ (Hotel & Serviced Apartment) ស្ថិតនៅតាមផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន បានបង្កគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយ ដោយបើករថយន្ត របស់សណ្ឋាគារម៉ាក Camry Hybrid ទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ បណ្តាលឲ្យស្លាប់កូនម្ចាស់ផ្ទះម្នាក់យ៉ាងអាណោចអាធ័មនៅព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនបង្កជាសន្តិសុខនោះ បានបើករថយន្ត របស់សណ្ឋាគារ ស្រាប់តែរថយន្តជាប់ហ្រ្វាំង ក៏ជ្រុលចង្កូតទៅបុកចូលផ្ទះ និងប៉ើងទ្វារ ដែលចាក់សោរ រួចក៏ទៅបុកកូនក្មេងតូច បណ្តាលឲ្យរងរបួសធ្ងន់ តែបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងឃាត់ខ្លួន បុរសជាសន្តិសុខ យកទៅសួរនាំ និងចាត់វិធានការណ៍តាមផ្លូវច្បាប់៕

 


 

Posted by Sheet on Sunday, 31 January 2016

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh