CamNews

តារា 

ព្រះអង្គម្ចាស់ មជ្ឈឹមបូពារ ចំណាយ ៥០ ម៉ឺនដុល្លារដើម្បីបាននិយាយជាមួយតួស្រី Twillight

តារាល្បីៗក្នុងពិភពសិល្បៈ តែងតែមានអ្នកគាំទ្ររបស់គេ ហើយតែងតែចង់ជួប និងនិយាយ
ជាមួយដោយផ្ទាល់ជានិច្ច ។ ហើយថ្មីៗនេះ បើតាមកាសែត New York Time បានអោយដឹង
ថា ព្រអង្គម្ចាស់ម្នាក់មកពីមជ្ឈឹមបូពារ បានចំណាយប្រាក់កាសយ៉ាងច្រើនមហាសាល ដើម្បី
បានជួបនិយាយ ជាមួយនិងតារាសំដែងស្រីម្នាក់ តែរយៈពេល ១៥ នាទីប៉ុណ្ណោះ ។

នៅក្នុងកម្មវិធីមហោស្រពភាពយន្តមួយដែលមានឈ្មោះថា Toronto International Film Festival
2013 តារាសំដែងស្រីតួឯករឿង Twillight ក៏បានមានវត្តមាននៅទីនោះដែរ ។ អ្នកដឹកនាំរឿង
ម្នាក់បានទៅបញ្ចុះបញ្ចូល Kristen Stewart អោយទទួលសំណើររបស់ ព្រអង្គម្ចាស់ម្នាក់​ ដែល
មកពីមជ្ឈឺមបូពារ ដោយសុំជួបនិយាយជាមួយនាង ហើយសន្យាថានឹង ជួយជាប្រាក់កាសទៅ
អោយខាងមជ្ឈមណ្ឌលសប្បុរសធម៌ Sandy ។

Prince of the Middle East more than 10 billion to meet Kristen Stewart 2

បន្ទាប់ពីភាគីទាំងសងខាងយល់ព្រមរួចមក ទឹកប្រាក់ដែលព្រអង្គម្ចាស់ម្នាក់នោះបានចំណាយ
គឺមានចំនួនរហូតដល់ ៥០ ម៉ឺនដុល្លារ ។ បើយោងតាមរយៈ Weinstein ប្រាក់ទាំងនោះ ត្រូវបាន
ប្រគល់ជូនជាលុយសុទ្ធ ដាក់ក្នុងវាលីមួយ នៅនឹងមុខតែម្តង ។ ហើយត្រូវបានប្រគល់អោយនៅ
ឯសួន Madison Square នៅឯ New York ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood actress kristen stewart twillight