CamNews

តារា 

ចេះតែមានហើយ Diddy ជួលស្រីស្រាត អោយមកគូរគំនូរ រូបខ្លួនឯង!

Diddy នរណាក៏ស្គាល់តារាម្នាក់នេះដែរដែលជាតារាចម្រៀង Rap ជាអ្នកផលិតចម្រៀង ជាម្ចាស់
ផលិតកម្ម ជាអ្នករចនាម៉ូដសម្លៀកបំពាក់ និយាយរួមគឺវិស័យរកស៊ីនេះតែម្ដង ដែលអ្នកមានលុយ
រាប់លានដុល្លារូបនេះ កំពុងតែរកមើលអ្វីថ្មីដែលគេត្រូវធ្វើ។

ហើយកាលពីពេលថ្មីៗនេះគេសង្កេតឃើញតារារូបនេះបាន tweet ចេញនូវរូបភាពមួយដែលគេ
បានសរសេរថា "ខ្ញុំជាសិល្បះករ ដែលមានជំនាញគ្រប់ជំនាញទាំងអស់" រូបភាពដែលគេបង្ហោះ
ហើយអះអាងថាគេជាសិល្បះករ នោះដូចជាមិនទំនងទាល់តែសោះ ព្រោះគេបានជួលនារី ២
រូបមកស្រាតហើយបែបជាត្រូវអោយនារី ២ រូបនោះគូររូបរបស់ Diddy ទៅវិញ។

បើតាមមើលទៅតារាវ័យ ៤២ ឆ្នាំរូបនេះបានជួលវិចិត្រករស្រីស្រាតទាំង ២ រូបអោយមកគូររូប
របស់ខ្លួនដើម្បីផ្សាយជូនក្រុមហ៊ុនស្រាសាំប៉ាញ ជំនួសការថតរូប ការធ្វើបែបនេះគឺធ្វើអោយមាន
ការប្លែកភ្នែកប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរអោយឆ្ងល់នោះគឺថាហេតុអ្វីបានជាត្រូវអោយស្រីៗទាំង ២
នាក់នោះស្រាតទៅវិញ?

ដោយ៖ ផានិត
ប្រភពពី៖ Dailymail 


Tags: diddy singer star