CamNews

តារា 

តារាស្រីសុិចសុីរូបនេះ ប្រកែកមិនសុខចិត្តនឹង ពាក្យចចាមអារាមឆ្កួតៗទាំងអស់នោះឡើយ

ព័ត៌មានកំសាន្ត ៖ នៅក្នុងកម្មវិធីផ្សាយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ Viu TV បានធ្វើការផ្សព្វផ្សាយខ្សែភាពយន្តរបស់នាង និង  David – Green Bean <瑪嘉烈與大衛系列綠豆>, Bernice Liu (廖碧兒) នាងបាននិយាយថា នាងមានអារម្មណ៍នឿយហត់ ជាមួយនិងពាក្យចចាមអារាម ម្តងហើយម្តងទៀត ។ 

ដោយយោងតាមគេហទំព័រ Jayne Stars បានឲ្យដឹងថា ខណៈពេលដែលតារាស្រីរូបនេះកំពុងតែរីករាយជាមួយនឹង ការបរិភោគអាហារជាមួយនិង អ្នកជំនួញប្រុសម្នាក់ ដែលមានឈ្មោះថា Daniel Sit (薛世恆) ស្រាប់តែបានឃើញ អតីតប្តីរបស់នាងគឺលោក Fala Chen (陳法拉) ជាការពិតណាស់មួយរំពេចនោះពួកគេក៍បានជួបគ្នា ។​

នៅពេលដែលពាក្យចចាមអារាមនោះបានបង្ហាញនៅក្នុងពេលកំពុងតែ ផ្សព្វផ្សាយខ្សែភាពយន្តរបស់នាង Bernice ហាក់បីដូចស្ទាក់ស្ទើរនៅក្នុងការនិយាយអំពីរឿងនេះខ្លាំងណាស់ នាងបែរជានិយាយថា រឿងនេះគ្រាន់តែជារឿងដែលមានការយល់ច្រឡំបន្តិចបន្តួចតែប៉ុណ្ណោះ គួរតែកុំធ្វើឲ្យវា មានការវែងឆ្ងាយអី ។ 

នាងបាននិយាយថា នាងមិនមានទំនាក់ទំនងជាមួយនិង Daniel Sit ដែលជាអ្នកជំនួញម្នាក់នោះទេ ព្រោះកាលពី ២ ទៅ ៣ ខែមុននាងមិនបានរស់នៅក្នុងទីក្រុងទេ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop