CamNews

ភាពយន្ត 

"អំណោយស្នេហ៌ ឬ A Gift" ភាពយន្តមនោសញ្ចេតនា ផ្សាភ្ជាប់តន្រ្តី ចាក់បញ្ចាំងហើយ (Trailer Inside)


A Gift ជាចំណីចក្ខុថ្មីនាំមកជូនដោយ GDH ជាមួយនឹងបំណងលើកតម្កើង ស្នាព្រះហស្ថនិពន្ធតន្ត្រីរបស់ព្រះមហាក្សត្រដោយមានបញ្ចូលចម្រៀងដែលជាព្រះរាជនិពន្ធរបស់ទ្រង់នៅក្នុងភាពយន្តបែបមនោសញ្ចេតនា ភាពយន្តបែបស្វែងរកខ្លួនឯង និងកំប្លែង ធ្វើឱ្យរំជួលដល់បេះដូង។ ភាពយន្តនេះឧទិ្ទសជូនព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សម្រាប់ជាកាដូចុងឆ្នាំជូនដល់ប្រជាជនថៃគ្រប់រូប។


Love at Sundown 

ដឹកនាំសម្តែងដោយ Chayanop Boonprakob និង Kriangkrai Vachiratamporn

មនុស្សមិនស្គាល់គ្នា 2 រូប   Beam (សម្តែងដោយ Nine Naphat) និង Pang (សម្តែងដោយ Violette Wautier) ត្រូវគេស្នើឱ្យចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ អាហារូបករណ៍ទៅប្រទេសរុស៊្សី ព្រមទាំងសម្តែងក្នុងកម្មវិធីជប់លៀងបញ្ចប់វគ្គសិក្សា។ ដោយពួកគេត្រូវដើរតួជាស្វាមីភរិយានឹងគ្នា Beam បានឱកាសចែចង់ ឌឺដងពាក្យសម្តីជាមួយ Pang ជាមនុស្សមិនសូវចូលចិត្តទាក់ទងជាមួយមនុស្សប្រុស ក្រោយពេលដែលត្រូវមិត្តប្រុសរបស់នាងបោកប្រាស់។ តើពន្លកស្នេហានេះមានឱកាសនឹងរីកស្រស់បំព្រង ឬក្រឡាប់ចាក់យ៉ាងណា?


Still on My Mind

ដឹកនាំសម្តែងដោយ Nithiwat Tharatorn

Fa (Mew Nittha) ត្រូវឈប់ពីការងារខាងរៀបចំកម្មវិធី ដើម្បីមកមើលថែ ឪពុកដែលមានជម្ងឺចាស់វង្វេងរបស់នាង។ ទោះជាបំរែបំរួលនៃជីវិតនេះជាការសាកល្បង ភាពអត់ធ្មត់របស់នាងយ៉ាងណាក្ដី នាងនៅតែពុះពារមិនបោះបង់ ដើម្បីឪពុកនាង។ ថ្ងៃមួយពេល Fa ព្យាយាមលេងព៉្យាណូនូវបទ “Still on My Mind” ដែលម្តាយនាងចូលចិត្ត នាងចាប់អារម្មណ៏ឃើញថា វាជាគន្លឹះដែលអាចរំលឹកស្មារតីចងចាំរបស់ឳពុកនាង។ Fa បានសុំអោយ Aey (Sunny Suwanmethanont) ដែលជាអ្នកលេងព៉្យាណូចម្លែកម្នាក់ ជួយបង្រៀននាង។ តើគេទាំងពីរអាចរកឃើញភាពត្រូវគ្នា ដើម្បីបង្រួមសំឡេងដែលបែកខ្ញែកក្នុងបេះដូងប៉ានាងបានដែរឬ ទេ?



New Year Greeting

ដឹកនាំសម្តែងដោយ Jira Maligool

“Llong” (Ter Chantavit) ជាមេក្រុមចម្រៀងរ៉ុក។ គាត់សម្រេចចិត្តចាកចេញពីក្រុមចម្រៀងរ៉ុក ហើយមកធ្វើជាបុគ្គលិកអ្នកវិភាគហិរញ្ញវត្ថុបន្ទាប់ពីដឹងថាក្តីស្រមៃចង់ក្លាយជា តារា Rock and Roll មិនអាចក្លាយជាការពិត។ នៅពេល Kim (Noona Neungthida) ជាមិត្តរួមការងារបានដឹងពី Llong ធ្លាប់ជាសិល្បករពីមុន នាងព្យាយាមជំរុញឱ្យ Llong ចូលរួមលេងតន្ត្រីកំសាន្តជាមួយក្រុមមិត្តរួមកាងារក្នុងក្រុមហ៊ុន។ Llong ចាប់ផ្តើមបំភ្លេចក្តីស្រមៃពីមុន ហើយពេលដែលគាត់បានលេងតន្ត្រីជាផ្លូវការ គាត់ទទួលបានភាពរីករាយក្នុងចិត្ត ដូចពេលដែលគាត់លេងតន្ត្រីជាលើកដំបូងដែរ។

Llong និងមិត្តរួមក្រុមគ្រោងនឹងសម្តែងបទចម្រៀង “New Year Greeting” បន្តផ្ទាល់ ជាកាដូឆ្នាំថ្មីសម្រាប់មិត្តរួមការងារទាំងអស់។
ចង់ដឹងថាមានឈុតអ្វីទៀតដែលធ្វើអោយអ្នកទាំអស់គ្នារំជួលចិត្តស្ទើរស្រក់ទឹកភ្នែកទៀតនោះកុំភ្លេចទស្សនាខ្សែភាពយន្ត អំណោយស្នេហ៌ ឬ A Gift ដែលចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់។
ទស្សនា Trailer នៅទីនេះ

Trailer

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕


Tags: Westec Journey to the west 2 Movie Jaikon A Gift