CamNews

ថេបប្ល៊ែត 

កម្មវិធីបំលែងពី iPad 3G ទៅជា iPhone

ថ្មីៗនេះមានក្រុមអ្នក hacker មួយក្រុមរបស់ អារ៉ាប់ បានបង្កើតបានដោយជោគជ័យនូវ
កម្មវិធីមួយមានឈ្មោះថា iPhoneIslam ជាកម្មវិធីជំនួយដល់ការហៅទូរស័ព្ទ និង ផ្ញើសារ
សំរាប់ Tablet ប្រភេទ 3G របស់ Apple ។

តំរូវការដំបូងសំរាប់អោយ iPad 3G អាចហៅទូរស័ព្ទបានដំបូងគឺត្រូវ jailbreak បន្ទាប់មក
ចូលទៅកាន់ App Store Cydia ដើម្បីទាញយកកម្មវិធីដែលមានទំហំប្រហែលជា 5MB ។
ក្រុម Hacker ទាំងនោះបានអោយដឹងថា ពួកគេនឹងដាក់លក់ iPhoneIslam នៅមុនថ្ងៃនៃ
ការតាំងពិព័រណ៌ WWDC (Worldwide Developers Conference) របស់ Apple ថ្ងៃទី 6ខែ
មិថុនា 2011 ខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថាកាលពីមុនក៏មានកម្មវិធីមួយឈ្មោះថា SwirlyMMS ជាកម្មវិធីជួយអោយ
iPad 3G អាចធ្វើការផ្ញើសារបានផងដែរ តែមិនអាចជួយអោយ iPad 3G ហៅទូរស័ព្ទបានដូច
ជា iPhoneIslam នេះទេ ។
ខាងក្រោមនេះជា Clip វីដេអូ ការហៅទូរស័ព្ទ និង ផ្ញើសារលើ iPad 3G ៖


(ប្រភពពី Vnexpress)
ដោយ៖ រដ្ឋា

Tags: