CamNews

ព័ត៌មានបច្ចេកវិទ្យា 

ជ្រេញប្រើកាំភ្លើង អ្នកលេងធ្វើបាបអេក្រង់ iPhone 6 ដោយគ្រាប់ព្រួញវិញម្ដង

មិត្តអ្នកអានទាំងឡាយជាទីគោរព ព័ត៌មានជាច្រើនបង្ហើបឱ្យដឹងថា អេក្រង់របស់ iPhone 6 នឹង
ប្រើប្រាស់បន្ទះកញ្ចក់ sapphire ដែលមានភាពរឹងមាំខ្ពស់ ប៉ុន្ដែ សួរថា តើវាអាចទប់ទល់នឹងមុខ
ព្រួញរបស់ក្រុមអ្នកលេងបានដែរ ឬទេ?

តាំងពីមុនមក ពុំទាន់មានរដូវបញ្ចេញស្មាតហ្វូន iPhone ណាមួយ ដែលមានការទាក់ទាញខ្លាំង
ដូចទៅនឹង iPhone 6 ដែល Apple ជិតនឹងឧទ្ទេសនាមនាពេលខាងមុខ។ iPhone 6 ក៏បានធ្វើ
ឱ្យក្រុមអ្នកសារព័ត៌មាន ចំណាយកម្លាំង ពេលវេលា និងភ្លើង រួមនឹងថ្លៃអ៊ីនធឺរណិត មិនតិចនោះ
ដែរ ក្នុងការតាមដានព័ត៌មាន និងចុះផ្សាយព័ត៌មាន តាំងពីដំណឹងចចាមអារ៉ាម មិនគួរទុកចិត្ត
រហូតដល់ដំណឹងព័ត៌មានបែកធ្លាយ ចេញពីប្រភពស្និទ្ធនឹង Apple ក្នុងនោះ ក៏មានការពិសោធ
នានា ទាក់ទិននឹងភាពមាំមួនរបស់ iPhone 6។

យ៉ាងណាក៏ដោយ ព័ត៌មានបែកធ្លាយ ក៏ដូចជាដំណឹងចចាមអារ៉ាម ដែលត្រូវបានគេយកចិត្ត
ទុកដាក់ជាងគេ នោះគឺបន្ទះកញ្ចក់អេក្រង់ របស់ស្មាត​ហ្វូន iPhone 6 ដែលបង្កើតឡើងពីវត្ថុ
ធាតុ sapphire។

វត្ថុធាតុ sapphire នៃបន្ទះអេក្រង់របស់ iPhone 6 ត្រូវបានគេជឿថា មានភាពរឹងមាំយ៉ាងខ្លាំង។
កន្លងមក មានវីដេអូជាច្រើន បង្ហាញអំពីសកម្មភាពពិសោធ ដើម្បីបញ្ជាក់ពីភាពរឹងមាំរបស់
sapphire ក្នុងនោះ គូប្រជែងធំ គឺក្រុមហ៊ុនផលិតកញ្ចក់ Gorilla Glass ក៏បានបញ្ចេញវីដេអូ បង្អាប់
គុណភាពរបស់ sapphire ដើម្បីដណ្ដើមផលប្រយោជន៍ និងទាក់ទាញអ្នកប្រើប្រាស់របស់ខ្លួន។

ក៏ប៉ុន្ដែ ថ្មីៗនេះ វីដេអូពិសោធកម្រិតនៃភាពរឹងមាំរបស់ sapphire ត្រូវបាន Joe Rogan ធ្វើឡើង
ដោយវិធីយ៉ាងចម្លែក ហើយការពិសោធនេះ ក៏ត្រូវបានបង្ហោះលើ Youtube ។ ក្នុងវីដេអូនេះ ធ្នូ
ទំនើប ត្រូវបាន Joe Rogan យកមកប្រើប្រាស់ សម្រាប់ធ្វើការពិសោធ លើកញ្ចក់ sapphire ។
ដើម្បីដឹងថា កញ្ចក់អេក្រង់ sapphire របស់ iPhone 6 នឹងទៅជាយ៉ាងណា នៅពេលប្រឈមនឹង
គ្រាប់ព្រួញដែលមានកម្លាំងខ្លាំង សូមទស្សនាវីដេអូទាំងអស់គ្នា។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Youtube


Tags: test iPhone 6 Sapphire Arrow