CamNews

ថេបប្ល៊ែត 

Tablet ម៉ូដែលថ្មីសាកថ្មដោយគ្រាន់តែប៉ះរឺស្ទាបអេក្រង់

នេះគឺជាប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលកំពុងស្ថិតនៅក្នុងក្តីស្រម៉ៃរបស់អ្នកជំនាញជន
ជាតិកូរ៉េខាងត្បូង បីរូបគឺ Jun-se Kim, Yonggu Do និង Eunha Seo ដែលលោកទាំងបីកំពុង
តែមានគំនិតបង្កើតនូវ Tablet ប្រភេទថ្មីមួយមានឈ្មោះថា Ecopad ហើយអាចសាកថ្មបាន
ដោយគ្រាន់តែយកដៃរបស់យើងទៅប៉ះ រឺស្ទាបអង្អែលលើ អេក្រង់ ដោយមិនចាំបាច់ប្រើ
ប្រភពថាមពលខាងក្រៅនោះឡើយ ។

នេះជាផលិតផលថ្មីមួយដែលជួយសំរួលដល់អ្នកប្រើប្រាស់ទូទៅមានភាពងាយស្រួលក្នុង
ការសាកថ្មដោយគ្រាន់តែយកដៃទៅប៉ះ រឺ ចុចលើ Keyboard លក្ខណៈជា Touch Screen លើ
អេក្រង់ ជាការស្រេច ។ Ecopad បំពាក់ឧបករណ៍អន្តរកម្មទទួលថាមពលប្រភេទ nano-plate
គឺ អាចទទួលថាមពលពីការអន្តរកម្ម(ឥទ្ធិពលទៅវិញទៅមក) រវាងអ្នកប្រើជាមួយនឹងអេក្រង់
ម៉ាស៊ីនដើម្បីផ្តល់ឲ្យ Ecopad និងមានបន្ទះឧបករណ៍សំរាប់បំលែងជាថាមពលអគ្គីសនី និង
ចែកចាយផងដែរ ។ ដោយឡែកក៏មានបំពាក់ឧបករណ៍សំរាប់វាស់ថាមពល(នាឡិកា) ដើម្បី
អោយអ្នកប្រើប្រាស់អាចដឹងថាពេលណាដែលត្រូវប៉ះអេក្រង់ សាកថ្មអោយ Ecopad ។

Ecopad ទទួលបានពានរង្វាន់ពិសេសពី Fujitsu និងពីកម្មវិធីប្រកួតប្រជែងផ្នែករចនា របស់
Designboom ដែលមានឈ្មោះថា" ជីវិតរស់នៅជាមួយអេឡិចត្រូនិចនាពេលអនាគត់" ។




(ប្រភពពី DT)
ដោយ៖ រដ្ឋា

Tags: