CamNews

ថេបប្ល៊ែត 

ដល់វេន iPad 2 មានបញ្ហាបាត់សេវា?


មនុស្សមួយចំនួនដែលកំពុងប្រើ iPad 2 របស់ Apple ចាប់ផ្តើមមានការត្អូញត្អែរនូវ
រឿង table នេះបាត់សេវាពេលដែលគេកាន់វានៅកន្លែងណាមួយនោះ។ គេឆ្ងន់ថា
រឿងនេះវាហាដូចនឹងរឿងបាត់សេវារបស់ iPhone 4កានលពីឆ្នាំមុនដែរឬទេ?
បញ្ហាបាត់សេវារបស់ iPhone 4 កើតឡើងនៅពេលដែលអ្នកប្រើប្រាស់វាប៉ះដៃ
ចំនៅន្លែងអង់តែន។ ពេលនោះ Apple បានត្រូវផ្តល់នូវសំបកការពារដោយឥត
គិតថ្ងៃដើម្បីបំបាត់បញ្ហានេះ។ ចំពោះiPad 2នេះ កន្លែងអង់តែន ត្រូវបានផ្តាច់
ទាំងស្រុងចេញពីគ្រឿងក្នុងម៉ាស៊ីន ហើយត្រូវបានការពារដោយផ្ទាំងការពារ
អសនីចុម្ពិតទៀតផង។ ក៏ប៉ុន្តែ អ្នកប្រើ iPad 2 មួយចំនួននៅតែឃើញថាiPad 2
មានកំហុសបាត់សេវានេះ នៅពេលគេកាន់វានៅកន្លែងខាងក្រោម speaker។
ដើម្បីបំបាត់បញ្ហាបាត់សេវានេះរបស់ iPad 2 គេហទំព័រ Itproportal បានផ្តល់
អនុសាសន៍ជូនអ្នកប្រើប្រាស់ថាគួរតែមើលសៀវភៅណែនាំរបស់ AppleStore
ឬយក table នេះទៅត្រួតពិនិត្យពិព្រោះវាអាចមានកំហុសណាមួយ ឬអាចប្រើ
សំបកការពារនៅខាងក្រោមប៉ាស់នោះ។ ដំណោះស្រាយមួយទៀតគឺ​ទាក់ទង់
ជាមួយនឹង Apple ដើម្បីប្តូរជំនួសដោយ iPad 2 ថ្មីផ្សេង។
កាលពីឆ្នាំ2010 បញ្ហាបាត់សេវារបស់ iPhone 4 បានធ្វើឲ្យApple អស់ 175 លាន
USD ហើយត្រូវបណ្តាប្រព័ន្ធព័ត៌មានឆ្កឹះឆ្កៀល និងចុះផ្សាយស្តីរឿងនេះយ៉ាងច្រើន។
CNN សម្បីតែ ដាក់ឈ្មោះឲ្យរឿងនេះថាជា �បរជ័យនូវបច្ចេកទេសធំជាងគេបំផុតនា
ឆ្នាំ 2010�។

(ប្រភព៖ Itproportal)
ដោយ៖ មិនា

Tags: