CamNews

ភាពយន្ត 

Now You See Me 2 ភាពយន្ត ភាគថ្មី ជាការឆ្ពិនភ្នែក ដ៏អស្ចារ្យ បញ្ចាំងឆាប់ៗនេះហើយ (Trailer Inside)

ភាពយន្ត ៖ ពិធីសម្ពោធរឿង "Now You See Me 2" Blue Carpet Premiere ប្រព្រឹត្តិឡើងកាលពីល្ងាចថ្ងៃ ពុធ ទី ១៥ ខែមិថុនា ឆ្នាំ ២០១៦ ម្សិលមិញនេះ យ៉ាងអធឹកអធម ខណៈមានក្រុមអ្នកចូលរួមយ៉ាងច្រើនកុះករ នៅឯរោងភាពយន្ត Major Cineplex by Cellcard! ។



គួរបញ្ជាក់ថា ពិធីសម្ពោធរឿង "Now You See Me 2" Blue Carpet Premiere មានការចួលរួមជាមួយវត្តមានរបស់តារា និងភ្ញៀវពិសេសៗជាច្រើននាក់ លើសពីនេះក៏មានក្រុមចម្រៀង Rock ឈ្មោះ SED2R តារាចម្រៀង Ma Chanpanha និងក្រុមរាំ O.M.G ផងដែរ។ នេះជាឱកាសពិសេសសំរាប់អ្នកចូលរួមទាំងអស់ដើម្បីទស្សនាភាពយន្តដែលជាវគ្គថ្មីរបស់រឿង "Now You See Me" កាលពីឆ្នាំ ២០១៣ ពីរថ្ងៃមុនការចាក់បញ្ចាំងជាផ្លូវការគ្រប់រោងកុនទាំងអស់របស់រឿងថ្មីនេះ។




គួរបញ្ជាក់ផងដែរថា ភាពយន្តនេះត្រូវបានដឹកនាំដោយ Jon M. Chu រួមទាំងវត្តមានតារាសំដែងដែលមានឈ្មោះបោះសំលេងរបស់ Hollywood ដូចជាលោក Jessse Eisenberg លោក Mark Ruffalo លោក Woody Harrelson លោក Dave Franco លោក Michael Caine និងលោក Morgan Freeman រួមទាំងតាសំដែងដ៏ទៃទៀតដូចជាលោក Daniel Radcliffe ដែលធ្លាប់សំដែងក្នុងរឿង "Harry Potter" តារាសំដែងប្រុសជនជាតិចិនដ៏ស្រស់សង្ហាលោក Jay Chou និងអ្នកនាង Lizzy Caplan ផងដែរ។ រឿង "Now You See Me 2" នឹងចាក់បញ្ចាំងគ្រប់រោង ភាពយន្តចាប់ពីថ្ងៃទី ១៧ មិថុនា នេះតទៅ! គួរបញ្ជាក់ថា​ Now You See Me 2 គឺជារឿងបែបកំប្លែង លាយឡំជាមួយ នឹងឈុតឆាកសៀករហ័សកម្ម ឆ្ពិនភ្នែកប្លែក គួរឲ្យចង់ទស្សនាតាំងពីដើមដល់ចប់ ។ ខាងក្រោមនេះ គឺជាសកម្មភាពខ្លះនៃការសម្តែង នៅក្នុងកម្មវិធី រឿង "Now You See Me 2" Blue Carpet Premiere ពីសំណាក់ លោក Jean-Paul Ly ជាតារាសម្តែងតួ Stunt កូនកាត់បារាំង-ខ្មែរ នៅឯរោងភាពយន្ត Major Cineplex By Cellcard៕

 



 


Tags: Westec Movie Eddie The Eagle Now you see me 2