CamNews

កំសាន្ត 

បណ្ដាសិល្បករខ្មែរ មានអារម្មណ៍សោកស្ដាយ ចំពោះការបាត់បង់លោក សាន ម៉ៅ

ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងរួចមកហើយ ដែលតារាកំប្លែងដ៏ល្បីគឺ លោកពូ សាន ម៉ៅ បានទទួលមរណៈភាព។  

តារាកំប្លែង លោកពូ សាន ម៉ៅ ដែលបានទទួលមរណភាព នៅឯប្រទេសថៃ ដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យមហាជន មិត្តរួមអាជីព ទាំងអស់ មានការសង្វែគចិត្តជាខ្លាំង ព្រោះ បានបាត់បង់ តារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ដែលបានធ្វើឲ្យបងប្អូនសើចសប្បាយ គ្រប់ពេលវេលា។



ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារក្នុងពិធីបុណ្យសព របស់លោកពូ សាន ម៉ៅ ថា៖ “សិល្បករជើងចាស់​ និងអ្នកនាង ចន ច័ន្ទលក្ខិណា បានពាំនាំថវិកាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន២លានរៀល ទៅចូលបុណ្យតារាកំប្លែង សាន ម៉ៅ តាមរយៈមូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ។ ភ្នំពេញ, ថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩”






 

អត្ថបទ៖ ចំរើន