CamNews

ប្លែកៗ 

ទិញស្រី្តរកស៊ីផ្លូវភេទ ជាកាដូជូនលោកប៉ា

លោកស្រី Pia Kirchberg និងឪពុកទើបនឹងត្រូវប៉ូលិសចាប់ខ្លួននៅពេលដែលកំពុង
តថ្លៃជាមួយនឹងស្រីរកស៊ីផ្លូវភេទ។

ក្នុងឱកាសបុណ្យថ្ងៃកំណើតរបស់ឪពុក លោកស្រី Pia Kirchberg អាយុ 51ឆ្នាំនៅ
Dubuque សហរដ្ឋអាមេរិចបានបង្កើតឡើងនូគំនិតដ៏ចម្លែកមួយគឺទិញស្រី្តពេស្យា
ជាកាដូជូនឱពុក។ ដើម្បីអនុវត្តគំនិតនេះរបស់ខ្លួន លោកស្រី Pia Kirchberg បាន
មកផ្លូវ Nebraska ដែលជាតំបន់នៃស្រី្តរកស៊ីផ្លូវភេទនៅ Tampa រដ្ឋFlorida ហើយ
សំណូមពរស្រីម្នាក់បម្រើលោកឪពុកចាស់របស់ខ្លួនជាមួយនឹងតំលៃ 20USD។
ក៏ប៉ុន្តែ ពិតជាសំណាងអាក្រក់សំរាប់ Pia Kirchberg ណាស់ ពិព្រោះ ស្រីពេស្យា
ដែលគាត់កំពុងតថ្លៃនោះ គឺជាប៉ុលិសក្លែងខ្លួន។
កូននិងឪពុកពីរនាក់នេះក៏ត្រូវប៉ូលិសចាប់ខ្លួនដោយទោសល្បូងស្រីរកស៊ីផ្លូវភេទ។
ប៉ូលិសបានឲ្យដឹងថា �រកស៊ីផ្លូវភេទគឺជាអំពើខុសច្បាប់។ ប្រសិនបើ យើងខ្ញុំចាប់
បានអ្នកណាកំពុងល្បូងស្រីរកស៊ីផ្លូវភេទ អ្នកនោះនឹងត្រូវដាក់គុក�។

Tags: