CamNews

ប្លែកៗ 

សំដែងឆាកកំប្លែងអោយសត្វគោមើល

ដើម្បីដឹងថាតើសត្វគោចេះមានអារម្មណ៍សើចសប្បាយដូចជាមនុស្ស រឺមួយយ៉ាងណានោះ
តារាកំប្លែង លោក Milton Jones មានគំនិតថ្មីមួយប្លែកគឺសំដែងឈុតឆាកកំប្លែងអោយសត្វ
គោមើល ដោយមានការតុបតែងឆាកត្រឹមត្រូវដូចការសំដែងអោយមនុស្សមើលកំសាន្តយ៉ាង
ដូច្នោះដែរ ។

ការសំដែងធ្វើឡើងនៅឯកសិដ្ឋានមួយឈ្មោះ Friesians នៃ Hertfordshire ប្រទេសអង់គ្លេស
ពិធីបានធ្វើឡើងទៅតាមរបៀបសំដែងធម្មតាតែមានការខុសប្លែកគ្នាបន្តិចបន្តួចនឹងការសំ
ដែងអោយមនុស្សមើល លើការតុបតែងឆាក សំលេង និង ពន្លឺភ្លើងតែង ។ ចំពោះខ្លឹមសារ
និងកាយវិការសំដែង លោក Milton Jones ត្រូវនិពន្ធតាមរបៀបមួយផ្សេងសំរាប់សត្វគោទាំង
នោះ ។ ក្នុងពេលសំដែងក្រៅពីហ្វូងគោ ក៏មានអ្នកជំនាញផ្នែកសត្វគោ រងចាំធ្វើការត្រួត
ពិនិត្យ និងវិនិច្ឆ័យ អំពីប្រតិកម្មរបស់គោទាំងនោះនៅចំពោះមុខឈុតឆាកផ្សេងៗដែលសំ
ដែងឡើងដោយលោក Milton Jones ផងដែរ ។

លោក Milton Jones បានអោយដឹងពីអារម្មណ៍របស់ខ្លួនគាត់ថា ការនិពន្ធសាច់រឿងកំប្លែង
សំរាប់សត្វគោវាមានលក្ខណៈខុសប្លែកពីការនិពន្ធសាច់រឿងសំរាប់មនុស្ស តែវាគឺ ជាបទ
ពិសោធន៍មួយគួរអោយចាប់អារម្មណ៍បំផុតសំរាប់រូបលោក ។ លោកគិតថាសត្វគោ គឺជា
សត្វដែលមានភាពវ័យឆ្លាត មានសមត្ថិភាព ឆាប់ដឹង និងយល់ ហេតុនេះធ្វើអោយពួកវា
ចង់ឃើញនិងចង់ស្វែងយល់នូវរាល់បញ្ហា ជាពិសេសក៏ចេះមានអារម្មណ៍គិតផ្សេងៗគ្នាផង
ដែរ ។ តាមប្រភពពី Metro បានអោយដឹងថា លោក Milton Jones បានសំដែងអោយហ្វូង
គោទាំងនោះមើលអស់រយៈពេលជាងមួយម៉ោង និង កំពុងតែធ្វើការសិក្សាស្វែងយល់ពី
អារម្មណ៍របស់សត្វគោទាំងអស់នោះ ៕
ដោយ ៖រដា្ឋ

Tags: