CamNews

ទូរស័ព្ទ 

បើកប្រអប់ iPhone 6S ពណ៌ផ្កាឈូក តម្លៃ ២០០ដុល្លារ

គេត្រូវរង់ចាំដល់ខែកញ្ញា ទើបមានឱកាសបានឃើញ ស្មាតហ្វូន iPhone 6S របស់ Apple ជា
ផ្លូវការ។ ក៏ប៉ុន្តែ សម្រាប់ជនជាតិចិនគឺមិនមានអ្វីដែលមិនអាចទៅរួចនោះទេ។​

អំឡុងពេលបច្ចុប្បន្ន iPhone 6S របស់ Apple ទើបស្ថិតក្នុងដំណាក់កាលជិតសម្រេច ប៉ុន្តែ នៅ
ឯប្រទេស​ចិន ស្មាតហ្វូននេះ ត្រូវបានគេផលិតបានជាស្ថាពរទៅហើយ។ ប្រការនេះត្រូវបាន
គេបង្ហើបឱ្យឃើញតាមរយៈវីដេអូខ្លី បង្ហាញអំពីការបើកប្រអប់ iPhone 6S ដែលទើបត្រូវបានគេ បង្ហោះនៅលើអ៊ីនធឺរណិតកាលពីពេលថ្មីៗនេះ។ រូបភាពក្នុងវីដេអូនេះ បញ្ជាក់ថា ស្មាតហ្វូននេះ
មានពណ៌ផ្កាឈូក និងមានរូបរាងខាងក្រៅប្រហាក់ប្រហែលនឹង iPhone 6 Plus របស់ Apple។

បើទោះជាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android ប៉ុន្តែ អ៊ីនធឺរហ្វេស​របស់ស្មាតហ្វូននេះ មានចំនុច
ជាច្រើន ដូចទៅនឹងប្រព័ន្ធប្រតិបត្តិ iOS 8។យ៉ាងនេះក្ដី ពុំមានស្មាតហ្វូនណាមួយដែលប្រើឈីប
Apple A9 និង​ប្រព័ន្ធប្រតិបត្តិ iO9 មានតម្លៃប្រហែល ២០០ដុល្លារនោះឡើយ។

ខាងក្រោមនេះគឺជាបណ្ដារូបភាព និងវីដេអូខ្លី ស្ដីអំពីការបើកប្រអប់កំពូលស្មាតហ្វូន iPhone
6S របស់ចិន ៖


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/youtube


Tags: iPhone 6S ចិន Unboxing បើកប្រអប់