CamNews

ប្លែកៗ 

មនុស្សអាគុយ

លោក Slavisa Pajkic មកពីខ័ណ្ឌ Pozarevac ប្រទេស Serbia ត្រូវពិភពលោកទទួលស្គាល់
ជាមនុស្សអាគុយ ពីព្រោះលោកអាចប៉ះនឹងខ្សែភ្លើង សូម្បីភ្លើងត្រូវផ្ទុកក្នុងខ្លូនក៏មិនត្រូវរបួស
អ្វីឡើយ។

ពេលអាយុ 17ឆ្នាំ លោក Slavisa បានរកឃើញថាលោកមានសមត្ថភាពផ្ទុកភ្លើងក្នុងខ្លូន
ហើយអាចប្រើភ្លើងនោះដើម្បី បំភ្លឺអំពូលភ្លើងទៀតផង។ លោកបានបង្កើតឯកទក្តកម្ម
Guinness លើកដំបូងនាឆ្នាំ 1983 នៅពេល ឲ្យខ្សែភ្លើង 20.000វ៉ូលត៍រត់ឆ្លងខ្លួន។ ឆ្នាំ 2003
មនុស្សអាគុយ Slavisa នេះបានបង្កើតឡើងនូវឯកទក្តកម្មអន្តរជាតិថ្មី អំពីការដាំទឹកពុះ
ឡើងដល់ 97oC ត្រឹមតែក្នុង 1នាទី និង37វិនាទីតែប៉ុណ្ណោះ។

ដល់ពេលបច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ពន្យល់បាននូវសមត្ថភាពដ៏ចម្លែកនេះ
របស់លោក។ លោក Slavia កំពុងមានផែនការបង្កើតនូវឯកទក្តកម្មថ្មីមួយទៀតសំរាប់ខ្លួន
ដោយជាប់ខ្លួននឹងម៉ាស៊ីនបង្កើតអគ្គីសនីរាប់លានវ៉ូលត៍ ហើយបាញ់រស្មី laze ពីម្រាមដៃ។

(ដោយ៖ មិនា)

Tags: